CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះជប៉ុន ចុះចតជាបន្ទាន់ និងទាំងអាសន្ន ខណៈផ្សែងហុយចេញ ពេញបន្ទប់អ្នកបើកបរ

ព័ត៌មានអន្តជាតិ ៖ យន្តហោះក្រុមហ៊ុនអាកាស All Nippon Airways ឆ្ពោះទៅកាន់ប្រទេសជប៉ុននោះ បានហោះវិលត្រលប់ មកកាន់អាកាសយាន    ដ្ឋានអន្តរជាតិ ទី ក្រុង ម៉ានីល  ប្រទេស ហ្វីលីពីនវិញ ដោយបានធ្វើការចុះចតជាបន្ទាន់   អំឡុងថ្ងៃសុក្រទី ២១ ម្សិលិញនេះ បន្ទាប់ពីពីលុត បានធ្វើសេចក្តី រាយការណ៍ ថាមានផ្សែងហុយចេញពីបន្ទប់អ្នកបើកបរ នេះបើតាមការគូសបញ្ជាក់អោយដឹងពីអាជ្ញា ធរប្រទេសហ្វីលីពីន ។

ទំព័រសារព័ត៌មានសឹង្ហបុរី channelnewsasia ក្រោយពីបានដកស្រង់ សម្តី មន្ត្រីកិច្ចការសាធារណៈអា ជ្ញាធរព្រលានយន្តហោះអន្តរជាតិទីក្រុងម៉ានីល លោក  Ariel Arcilla អោយដឹងថា ពុំមាននរណាម្នាក់ បានទទួលរងរបួសគ្រោះថ្នាក់អ្វី  នោះទេ ពោលអ្នក   ដំណើរទាំង ១៧៥ នាក់ និង សហសេវិក​ជាអ្នក បម្រើការលើយន្តហោះ ១០  នាក់ ផ្សេងទៀត មានសុវត្ថិភាព ពេញលេញតែម្តង ។ យន្តហោះបានចុះ ចតដោយជោគជ័យ និងពុំមានភាពភ័យ   ស្លន់ស្លោ នោះទេ ក្រោយពីអ្នកបើកបរ បានគោរព និងអនុ លោមទៅតាម ពិធីការសុវត្ថិភាព បានយ៉ាងខ្ជាប់ខ្ជួន ។

របាយការណ៍ សរ   បញ្ជាក់អោយដឹង ក្រុមការងារតាមដានស៊ើបអង្កេត ក៏កំពុងតែធ្វើការស្រាវជ្រាវរក មូលហេតុពិត ដែល    បណ្តាលអោយមានផ្សែង នៅ  ក្នុង បន្ទប់បើកបរ ក្រោយពី ពីលុតបានកំណត់ សម្គាល់យ៉ាងដូច្នេះ បន្ទាប់ពីបានធ្វើការហោះហើរឡើង បានតែបន្តិច ហោះចេញពីទីក្រុង ម៉ានីល ។ គួររំឭកថា យន្តហោះមួយគ្រឿងនេះ គ្រោងនឹងហោះដឹកអ្នកដំណើរចុះចត នាអាកាសយានដ្ឋានអន្តរ ជាតិ Narita ទីក្រុង តូក្យូ ប្រទេស ជប៉ុន    តែដឹងអីថា ត្រូវបង្ខំចិត្ត ហោះត្រលប់ក្រោយ និងចុះចត ជា បន្ទាន់ទៅវិញ បន្ទាប់ពីបានហោះឡើង រយៈពេល ៣៥ នាទី ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Japan Tokyo Ontake Asia Asean Int news Breaking news Unt news Volcano erupt