CamNews

ព័ត៌មានអន្តរជាតិ 

សាឡាង Sewol ៖ នាយករដ្ឋមន្ដ្រីកូរ៉េខាងត្បូង សុំលាលែងពីតំណែង

នាយករដ្ឋមន្ដ្រីកូរ៉េខាងត្បូង Chung Hong-won ទើបតែបានសុំលាលែងពីតំណែង និងទទួលខុស
ត្រូវចំពោះវិធីដោះស្រាយដ៏អន់ខ្សោយ របស់រដ្ឋាភិបាល ក្នុងករណីលិចសាឡាង Sewol បណ្ដាល
ឱ្យមនុស្សរាប់រយនាក់ ស្លាប់ និងបាត់ខ្លួន។

នាយករដ្ឋមន្ដ្រីកូរ៉េខាងត្បូង លោក Chung Hong-won


“ប្រការដ៏ត្រឹមត្រូវ គឺខ្ញុំត្រូវតែទទួលខុសត្រូវ និងលាលែងពីតំណែង” នេះគឺជាសម្ដីរបស់នាយក
រដ្ឋមន្ដ្រីកូរ៉េខាងត្បូង លោក Chung Hong-won ដែលត្រូវបានដកស្រង់ដោយទំព័រ Yonhap ចុះ
ផ្សាយព្រឹកនេះ នៅក្នុងសន្និសិទកាសែតមួយ ក្រោយពីរយៈពេល ១១ថ្ងៃ បន្ទាប់ពីសាឡាង Sewol
ត្រូវលិច។ នាយករដ្ឋមន្ដ្រីរូបនេះ ធ្លាប់ត្រូវបានគេស្រែកប្រឆាំង និងគប់ដបទឹក នៅពេលលោក មកសួរសុខទុក្ខសាច់ញាតិរបស់ជនរងគ្រោះ ក្រោយគ្រោះថ្នាក់ ១ថ្ងៃ។

មនុស្សជាច្រើន មានការខឹងសម្បារយ៉ាងខ្លាំង ចំពោះសកម្មភាពជួយសង្គ្រោះដែលធ្វើឡើងដោយ
យឺតយ៉ាវ និងការកែប្រែរបាយការណ៍ជាបន្ដបន្ទាប់របស់រដ្ឋាភិបាល ក្នុងនោះ អាជ្ញាធរតំបន់ ក៏ធ្លាប់
បានប្រកាសថា អ្នកដំណើរទាំងអស់ សុទ្ធតែត្រូវបានជួយសង្គ្រោះ។

លោក Chung Hong-won ធ្លាប់​ទៅ​សួរ​សុខ​ទុក្ឋ​សាច់​ញាតិ​របស់​ជន​រង​គ្រោះ


សាឡាង Sewol ដែលដឹកភ្ញៀវ (ភាគច្រើនគឺសិស្ស និងគ្រូបង្រៀន) ជាង ៣០០នាក់ (មន្ដ្រីជំនាញ
ថា ចំនួនមនុស្សនៅលើសាឡាង អាចឡើងដល់ ជិត ៥០០នាក់) បានជួបគ្រោះថ្នាក់ ក្នុងពេលឆ្ពោះ
ទៅទិសខាងត្បូង ដោយចេញពីកំពង់ផែ Incheon ទៅកាន់កោះ Jeju ដើម្បីលំហែកាយ។ មកដល់
ពេលនេះ សាកសព ១៨៧នាក់ ត្រូវបានរកឃើញ ក្រៅពីនេះ គឺនៅបាត់ខ្លួននៅឡើយ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ theguardian


Tags: Chung Hong-won Prime Minister Resign Sewol ferry