CamNews

ព័ត៌មានអន្តរជាតិ 

"សពខ្មោច?" សាកសពកើនដល់ ១៨នាក់ ត្រូវបានស្រង់ពី​ក្នុងទឹកទន្លេ ក្រោយការ​លិចសាឡាង

(ដាកា)៖ សាឡាងដឹកអ្នកដំណើរមួយគ្រឿង បានលិចទៅក្នុងទន្លេ Sondha នៃស្រុក Barisal របស់ប្រទេស បង់ក្លាដែស បានឆក់យកជីវិតមនុស្សកើនដល់ ១៨នាក់ និង ០៤នាក់ទៀតបន្តបាត់ខ្លួន ក្នុងទឹកទន្លេនៅឡើយ ដែលស្ថិតនៅចម្ងាយ ១៦៩គីឡូម៉ែត្រ នៃភាគខាងត្បូងរដ្ឋធានីដាកា។ នេះបើតាមការចេញផ្សាយនៅ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៦។


អ្នកនាំពាក្យប៉ូលិសជាតិបង់ក្លាដែស បានប្រាប់ស៊ិនហួរថា «គ្រោះថ្នាក់បានកើតឡើងនៅវេលាម៉ោង ១១៖៣០នាទីថ្ងៃត្រង់ថ្ងៃពុធ ហើយស្ត្រីពីរនាក់ និងកុមារពីរនាក់ ក៏ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ដោយសារតែលង់ទឹកនោះដែរ»។ នៅពេលនេះក្រុមសង្គ្រាមកំពុងតែបន្តស្វែងរកមនុស្សបាត់ខ្លួន នៅឡើយ ខណៈគ្រោះថ្នាក់សាឡាង នៅបង់ក្លាដែស គឺតែងតែកើតឡើង ជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា ការធ្វើដំណើរតាមសាឡាង និងទូក គឺជារឿងចាំបាច់បំផុតសម្រាប់ប្រជាជនបង់ក្លាដែស ក៏ព្រោះតែប្រទេសនេះ មានផ្លូវទឹកខ្វាត់ខ្វែង ក្នុងនោះគ្រាន់តែដងទន្លេគឺមាន ២៥០ខ្សែទៅហើយ។ ដោយឡែកសម្រាប់គ្រោះថ្នាក់លើនេះ គឺដោយសារតែសាឡាង បានជួបនឹងរលកធំៗ ដែលបានបង្កឡើង ដោយអាកាសធាតុអាក្រក់៕


ប្រភព ៖ ស៊ិនហួរ


Tags: Bangladesh ferry Int news Hot news Breaking news