CamNews

គ្រោះថ្នាក់ 

វីដេអូ៖ ស្ទើរតែអស់ព្រលឹង ពេលឃើញបុរសម្នាក់ រត់កាត់កំអែលភ្នំភ្លើងកំពុងហូរ

 
ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពនៃបុរសម្នាក់ ក្នុងចំណោមគ្នាពីរនាក់ ដែលបានរត់
ឆ្លងកាត់លើកំណក កំអែលភ្នំភ្លើង ដែលមានកំដៅរាប់ពាន់អង្សានោះ គឺបានធ្វើអោយមនុស្ស
ជាច្រើន មានការតក់ស្លុតយ៉ាងខ្លាំង និងបានរិះគន់ដល់បុរសនោះខ្លះៗដែរ។



ទោះបីជាយ៉ាងណាក៏ដោយ គេហាក់បីដូចជាមិនប្រាប់ពីឈ្មោះ បុរសដែលបានរត់កាត់កំអែល
ភ្នំភ្លើងកំពុងហូរនោះទេ។ អ្នកវិទ្យាសាស្រ្ដ Erik Klemetti មកពីសាកលវិទ្យាល័យ Denis រដ្ឋOhio
សហរដ្ឋអាមេរិក បានអោយដឹងថា ភ្នំ Etna ស្ថិតក្នុងតំបន់ Sicily ទឹកដីអាហ្វ្រិកនេះ គឺមានសកម្ម
ភាពខ្លាំងក្លាណាស់ខាងបន្ទុះភ្នំភ្លើង  ដូច្នេះ​ មិនគួរណាមនុស្ស  យកជីវិតទៅលលេងជាមួយវា
ឡើយ។



លោក  Erik បានបន្ថែមថា សំណាងណាស់  កំដៅនៃកំអែលភ្នំភ្លើងនោះ វាមិនបានផ្ដល់គ្រោះ
ថ្នាក់ដល់បុរស ដែលបានរត់ឆ្លងកាត់នោះ។ គាត់សូមប្រាប់ជាថ្មីថា សូមកុំព្យាយាមធ្វើវាទៀត
អីនៅពេលក្រោយ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ នារី
ប្រភព៖ newsday


Tags: unbelievable,  man walk on lava,  Africa