ព័ត៌មានអន្តរជាតិ ៖ ក្រុមសកម្មប្រយុទ្ធ al-Shabab អះអាងអោយដឹងថា ខ្លួនគឺជាអ្នកវាយប្រហារ សម្រុកចូល សណ្ឋាគារមួយកន្លែង នាទីក្រុង Mogadishu ប្រទេសសូម៉ាលីឈានទៅសម្លាប់រង្គាល មនុស្ស ៩នាក់ ។
ប្រភពសារព័ត៌មាន ឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធខាងលើ បានបំផ្ទុះរថយន្តគ្រាប់បែកអត្តឃាតនៅ ខាងក្រៅសណ្ឋាគារ Somali Youth League មុននឹងសម្រុកចូល រួចបើកការ វាយប្រហារ ។ របាយ ការណ៍បន្ថែមឲ្យដឹងថា មានការបំផ្ទុះមួយកន្លែងផ្សេង ទៀត ដូចគ្នាដែរ នៅទីតាំងសួនឧទ្យានដ៏ ពេញនិយមដែលត្រូវបានគេស្គាល់ឈ្មោះថា សួនសន្តិភាព ឬ Peace Garden ជាការគូសបញ្ជាក់ ពីសំណាក់មន្រ្តីប៉ូលីស ក្នុងស្រុក ឲ្យដឹងថា ការវាយប្រហារត្រូវ បានបង្ក្រាប ក្រោយពីក្រុមសកម្ម ប្រយុទ្ធ ៤នាក់ ត្រូវបានមន្រ្តីប៉ូលីសបាញ់សម្លាប់ ។ សេចក្តីរាយការណ៍ បញ្ជាក់ ឲ្យដឹងថា ក្រុម សកម្មប្រយុទ្ធ Al-Shabab គឺជាសមភាគីយ៉ាងជិតស្និទ្ធនឹងក្រុមឧទ្ទាម អាល់ កៃដាដែលបានធ្វើការ បះបោរខ្លាំងបំផុតនៅក្នុងប្រទេសសូម៉ាលី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី