CamNews

ព័ត៌មានអន្តរជាតិ 

ភារវកម្ម បោកគ្រាប់បែក បាញ់រះ ភោជនីយដ្ឋាន មាត់សមុទ្រ ៥ម៉ោងមុននេះ សម្លាប់មនុស្ស ៣នាក់ហើយ

ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ចុះផ្សាយ ៥ម៉ោងមុននេះឲ្យដឹងថា ភោជនីយដ្ឋានមាត់សមុទ្រ រងនូវការវាយប្រហារ ភារវកម្ម បាញ់រះ ក៏ដូចជា រថយន្តបំផ្ទុះគ្រាប់បែកអត្តឃាត នាទីក្រុង Mogadishu ប្រទេសសូម៉ាលី ។


ប្រភពឲ្យដឹងថា រថយន្តបំផ្ទុះគ្រាប់បែកអត្តឃាត លើកដំបូងបានចាប់ផ្តើម វាយប្រហារ នៅវេលាល្ងាច​ ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ (ម៉ោងក្នុងស្រុកប្រទេសសូម៉ាលី) ភ្លាមៗនោះ ខ្មាន់  ​កាំភ្លើង ៥ នាក់ផ្សេង ទៀត សម្រុកចូលបាញ់រះគ្រាប់ពិតបន្ថែម នៅទីតាំងសំណង់អាគារភោជនីយដ្ឋាន។ រយៈពេលត្រឹមតែ កន្លះម៉ោងក្រោយមកទៀត រថយន្តបំផ្ទុះគ្រាប់បែកអត្តឃាតលើកទី ២ ក៏  ចាប់ផ្តើម​ វាយប្រហារបន្ថែម ទៀត ឈានទៅសម្លាប់មនុស្ស តិចបំផុត ៣ នាក់។ ប្រភពឲ្យដឹងថា មាន ភាព ភ័យខា្លច ថា ចំនួនអ្នក ស្លាប់បាត់បង់ជីវិតអាចនិងមានការកើនឡើង។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមឧទ្ទាម ប្រទេសសូម៉ាលី Al-Shabab ចេញមុខអះអាងថា ខ្លួននៅពីក្រោយការវាយប្រហារលើកនេះ ខណៈសមាជិក ខ្មាន់កាំភ្លើងរបស់ខ្លួន ម្នាក់ កំពុងតែមានវត្ត មានបង្កប់ខ្លួននៅក្នុងហាងកាហ្វេនៅឡើយ។  នាយករដ្ឋមន្រ្តី ប្រទេស  សូម៉ាលី Omar Abdirashid Ali Sharmarke ថ្កោលទោសការវាយប្រហារលើកនេះ ថាជាការវាយប្រហារយ៉ង់ឃ្នង់បំផុត៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Somalia Bomb Africa