អាហ្រ្វិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលថ្ងៃទី ១៥វិច្ឆិកា មិ្សលមិញនេះ
ថា ក្រុមភ្ងៀងទេសចរណ៍មួយក្រុម ដែលធ្វើដំណើរដោយរថយន្ដ ចូលទៅក្នុងឧទ្យានជាតិ
មួយកន្លែង តែគ្រាន់តែរថយន្ដបរចូលដល់ក្នុងព្រៃបានបន្ដិច ស្រាប់តែមានសត្វដំរីដ៏ធំមួយ
បានចេញមក ហើយយកប្រមោយ និងភ្លុករបស់វាច្រានរថយន្ដភ្ងៀវនោះ រហូតដល់ក្រឡាប់។
លោក Chris Hare និងភរិយា Helen Jenings មានវ័យ ៤០ឆ្នាំដូចគ្នា ដែលជាភ្ងៀវទេសច
រណ៍ជនជាតិអង់គ្លេស បាននិយាយថា នៅពេលថ្ងៃឈប់សម្រាក គាត់បាននាំក្រុមគ្រួសារ
ទៅលេងនៅ South Africa។ ជាមួយគ្នានោះដែរ នៅទីនោះ គាត់នឹងក្រុមគ្រួសារ ក៏ដូចជា
មិត្ដភ័ក្រពីរបីនាក់ទៀត បាននាំគ្នាទៅលេងឧទ្យានជាតិ Kruger National Park។ គាត់បាន
បន្ដថា នៅពេលដែលគាត់បើករថយន្ដកាត់ព្រៃ ស្រាប់តែមានសត្វដំរីមួយក្បាល មានមាឌធំ
ចេញមក រូចយកភ្លុក និងប្រមោយវា បុករថយន្ដរបស់គាត់រហូតដល់ក្រឡាប់។
ទោះបីជាយ៉ាងណាក៏ដោយ ក៏លោក Chris Hare និងភរិយារបស់គាត់ ត្រូវបានក្រុមអ្នកធើ្វ
ការក្នុងសួនឧទ្យានជួយអន្ដរាគមន៍ដែរ។ ចំពោះលោក Hare គ្រាន់តែត្រូវរបួសតិចតួច ហើយ
រថយន្ដរបស់គាត់ ត្រូវបាក់បែកទ្វារមួយកន្លែងប៉ុណ្ណោះ៕
ដោយ៖ មឿន
ប្រភព៖ dailymail