មានមនុស្សជាច្រើនតែងចង់ទទួលបាននូវរាងស្អាត សាកសមជាមួយនឹងដងខ្លួន និងទម្ងន់របស់
ខ្លួន។ អ្នកខ្លះចង់ធាត់ ឡើងទម្ងន់ អ្នកខ្លះទៀត ចង់ស្គូម ស្រក់ទម្ងន់ ទៅតាមចំណង់ចំណូលចិត្ត
ដែលខ្លួនស្រលាញ់និងគិតថាសាកសម។ ដូច្នេះថ្ងៃនេះ យើងសូមណែនាំនូវវិធីងាយៗ មួយចំនួន
មានប្រសិទ្ធិភាពបំផុត អាចជួយឱ្យលោកអ្នកឡើងទម្ងន់ បានឆាប់រហ័ស។
វិធីទី១៖ សូមផ្លែល្វាស្ងួត ៦ផ្លែ និងផ្លែទំពាំងបាយជូរក្រៀម ចំនួន ៣០ក្រាម ដាក់ត្រាំទឹកទុកមួយ
យប់ បន្ទាប់មក ញាុំផ្លែឈើទាំង២ មុខនេះ ជាការស្រេច។
វិធីទី២៖ សូមយកទឹកដោះគោក្តៅ១កែវ លាយជាមួយនឹងម្ស៉ៅ ashwagandha ២ស្លាបពា្របាយ
និង ប័រ ( clarified butter) រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មកផឹក វាឱ្យបាន ២ដង ក្នុង ១ថ្ងៃ។ ផឹកវា
រយៈពេល ១ខែ លោកអ្នកនឹងឡើងទម្ងន់ តាមបំណងប្រាថ្នា។
វិធីទី៣៖ សូមញាុំស្វាយទុំ ១ផ្លែ ៣ដង ក្នុង ១ថ្ងៃ និង ផឹកទឹកដោះ ១កែវ។ សូមព្យាយាមធ្វើតាម
វិធីនេះ ឱ្យរយៈពេល ១ខែ លោកអ្នកនឹងឡើងទម្ងន់បានយ៉ាងឆាប់រហ័ស៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda