CamNews

យានយន្ត 

ស្មានមិនដល់ថា Brutale 800 Dragster ពិតជាអស្ចារ្យ ជាមួយរូបរាង សាកសមបំផុតសម្រាប់យុវវ័យ

យានយន្ដ៖ ប្រិយមិត្ដប្រាកដជា ប្លែកក្នុងអារម្មណហើយ ក្រោយពេលបានជាប់ក្រសែភ្នែកជាមួយ ម៉ូដែល​មួយនេះ ទាំងទំហំ ការរចនាម៉ូត ព្រមទាំងរូបរាង ទាំងមួលសុទ្ធសឹងតែជាចំនុចចាប់ផ្ដើមដំបូងបង្អស់នៃក្ដី​ស្រម៉ៃ ដែលកើតបានមាន ជាពិសេសសង្គមអ្នកលេងម៉ូតួធំ តែម្ដង។

ក្រុមហ៊ុនផលិតម៉ូតួមួយ ដែលទទួលបានប្រជាប្រិយភាពខ្ពស់ជាងគេក្នុងប្រទេស អ៊ីតាលី គឺមានឈ្មោះថា​MV Agusta ដែលជាក្រុមហ៊ុន ត្រូវបានទទួលស្គាល់ថា មានស្នាដៃផលិតម៉ូតូបានស្រស់ស្អាត សង្ហា សាក​សមបំផុតសម្រាប់ស្រទាប់យុវវ័យ ជាពិសេសម៉ូដែល Brutale 800 Dragster RR តែម្ដង ដែលម៉ូដែលនេះ​កំពុងតែទទួលបានការគាំទ្រច្រើន ស្ទើតែគ្រប់ស៊េរី ។ 

 Brutale 800 Dragster RR ត្រូវបានក្រុមហ៊ុនសម្រេចស្នាដៃស៊េរីចុងក្រោយហើយ គឺសម្រាប់ឆ្នាំ ២០១៥ ដែល បំពាក់មកជាមួយ នូវសមាសភាពកម្លាំងខ្លាំងដល់ទៅ ៤ ម៉ាស៊ីន និងដែលត្រូវនឹងទំហំ ៨០០ សេសេ​ហើយអាចរត់បានល្បឿនលឿនបំផុតដល់ទៅ ៣០០ គ.ម/ម៉ោង ។ ហើយសម្រាប់តម្លៃវិញគឺ ១៦៩៥០ ដុល្លារ ។ 

ដោយ៖​ អឿ អ៊ុយ

ប្រភព៖ Topspeed


Tags: vehicle Brutale 800 Dragster RR 2015