CamNews

បច្ចេកវិទ្យា 

ជាវកញ្ចប់អ៊ីនធឺណិតមិនគ្រប់តម្រូវការ អាចធ្វើឱ្យរាងស្ទះការងារ- ក្រុមហ៊ុនអ៊ីនធឺណិតមួយនេះ ចែករំលែកពីកញ្ច

ដោយសារតែអ៊ីនធឺណិត មានកញ្ចប់ផ្សេងៗគ្នាតម្រូវទៅតាមកម្រិតនៃការប្រើប្រាស់របស់អតិថិជន ក៏ដូចជាសម្របទៅតាមទំហំការងារនៃអាជីវកម្ម ទើបការយកចិត្ដទុកដាក់នឹងកញ្ចប់អ៊ីនធឺណិត គឺជារឿងចាំបាច់ ដែលអតិថិជន ត្រូវគិតជាអាទិភាព មុនសម្រេចជាវសេវាអ៊ីនធឺណិតយកទៅប្រើប្រាស់ ។ ជាក់ស្ដែងអតិថិជនភាគច្រើន ជួបបញ្ហាស្មុគស្មាញជាមួយនឹងល្បឿនអ៊ីនធឺណិត ដោយសារតែតម្រូវការរបស់ពួកគាត់ មិនស៊ីគ្នានឹងទំហំកញ្ចប់អ៊ីនធឺណិត ដែលគាត់ជាវមកប្រើប្រាស់ ។ ដើម្បីសម្រួលដល់ការសម្រេចចិត្ដជាវឱ្យបានត្រូវនឹងតម្រូវការ មេគង្គណិត ក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតឈានមុខគេ នៅកម្ពុជា បានចែករំលែក នូវចំណេះដឹងស្ដីពីប្រភេទកញ្ចប់អ៊ីនធឺណិតនីមួយៗ ដែលត្រូវនឹងតម្រូវការនីមួយៗរបស់អតិថិជន ដូចខាងក្រោមនេះ៖


 ក្រុមហ៊ុន អ៊ីនធឺណិត ដែលមានបទពិសោធន៍ច្រើន នៅក្នុងការផ្ដល់សេវាអ៊ីនធឺណិតគុណភាពខ្ពស់ ដល់សហគ្រាស និងអាជីវកម្មធំៗ ក៏ដូចជា អ៊ីនធឺណិតសម្រាប់លំនៅឋានមួយនេះ បានលើកឡើងថា អតិថិជន  ដែលប្រើប្រាស់សេវាអ៊ីនធឺណិត នៅផ្ទះ គួរជ្រើសរើសកញ្ចប់ណាមួយខាងក្រោមនេះ ដើម្បីឱ្យត្រូវនឹងតម្រូវការបច្ចុប្បន្ន ៖

 អ៊ីនធឺណិតហ្វាយប័រសម្រាប់លំនៅឋាន-ប្រើប្រាស់ដើម្បីទស្សនាវីដេអូ

 

កញ្ចប់ខាងក្រោមនេះ គឺត្រូវបានណែនាំសម្រាប់ការប្រើប្រាស់ លើឧបករណ៍មួយ

 ü  10Mbps  សម្រាប់ការប្រជុំទ្រង់ទ្រាយតូច(អ្នកចូលរួមប្រជុំ ក្រោម ២០ នាក់)

ü  18Mbps សម្រាប់ការប្រជុំទ្រង់ទ្រាយធំ(អ្នកចូលរួម ដល់ ៣៥ នាក់)

ü  3Mbps សម្រាប់ការ Live កម្រិតវីដេអូទាប លើទូរសព្ទដៃ

ü  6Mbps  សម្រាប់ការ Live វីដេអូកម្រិតខ្ពស់ នៅលើទូរសព្ទដៃ

ü  10Mbps  សម្រាប់ការ Live វីដេអូកម្រិតខ្ពស់ នៅលើកុំព្យូទ័រ

 ü  3Mbps សម្រាប់ការទស្សនាវីដេអូកម្រិត HD នៅលើ YouTube

ü  5Mbps សម្រាប់ការទស្សនាវីដេអូកម្រិត Full HD នៅលើ YouTube

ü  20Mbps សម្រាប់ការទស្សនាវីដេអូកម្រិត 4K នៅលើ YouTube

ü  3Mbps  សម្រាប់ការទស្សនាវីដេអូកម្រិត SD នៅលើ NETFLIX

ü  5Mbps សម្រាប់ការទស្សនាវីដេអូកម្រិត HD នៅលើ NETFLIX

ü  25Mbps សម្រាប់ការទស្សនាវីដេអូកម្រិត UltraHD នៅលើ NETFLIX

 

ចំពោះកញ្ចប់អ៊ីនធឺណិតសម្រាប់អាជីវកម្មវិញ មានភាពខុសប្លែកគ្នា ពីកញ្ចប់លំនៅឋាន ដែលអតិថិជនត្រូវជាវទំហំណាមួយគ្រប់ឱ្យគ្រប់ជាមួយនឹងចំនួនឧបករណ៍ ដែលត្រូវប្រើប្រាស់ នៅក្នុងប្រតិបត្ដិការអាជីវកម្ម ។

អ៊ីនធឺណិតហ្វាយប័រអុបទិកសម្រាប់អាជីវកម្ម-តម្រូវការសម្រាប់កន្លែងការងារ

មេគង្គណិត ណែនាំកញ្ចប់នីមួយៗ ដោយយោងទៅតាមចំនួនឧបករណ៍ ដែលប្រើប្រាស់សម្រាប់អាជីវកម្ម៖

ü  3Mbps សម្រាប់អ្នកប្រើប្រាស់ម្នាក់(Wi-Fi សម្រាប់ភ្ញៀវ)

ü  3Mbps សម្រាប់ទូរសព្ទ មួយគ្រឿង

ü  6Mbps សម្រាប់ម៉ាស៊ីនកុំព្យូទ័រសម្រាប់ធ្វើការ ១ គ្រឿង

ü  0.5Mbps សម្រាប់ទូរសព្ទលើតុ ១ គ្រឿង

ü  2Mbps សម្រាប់កាំម៉េរ៉ាសុវត្ថិភាពគុណភាពវីដេអូមធ្យម 12FPS មួយគ្រឿង

ü  10Mbps សម្រាប់កាម៉េរ៉ាសុវត្ថិភាពគុណភាពវីដេអូខ្ពស់ 30FPS

 ü  1Mbps LAN speed សម្រាប់ម៉ាស៊ីនព្រីន/ម៉ាស្គែនមួយគ្រឿង

ü  30Mbps LAN speed សម្រាប់ម៉ាស៊ីនកុំព្យូទ័រធ្វើការមួយគ្រឿង(workstation)

 មិនតែប៉ុណ្ណោះ ការបំពាក់ឧបករណ៍រវាងកញ្ចប់អ៊ីនធឺណិតសម្រាប់លំនៅឋាន និងអាជីវកម្ម ក៏មានលក្ខណៈខុសគ្នាដែរ។ ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតមួយនេះ បានបង្ហាញពីភាពខុសប្លែកគ្នារវាងឧបករណ៍ប្រើប្រាស់នៃកញ្ចប់ទាំងពីរដូចខាងក្រោមនេះ៖

អ៊ីនធឺណិតហ្វាយប័រអុបទិកសម្រាប់លំនៅឋាន

ប្រើឧបករណ៍លំដាប់អ្នកប្រើប្រាស់- Harware ភាគច្រើនដូចជាម៉ូដឹម(Modem) និងរ៉ៅទ័រ(Router) ប្រើប្រាស់សម្រាប់ភ្ជាប់អ៊ីនធឺណិតកញ្ចប់នេះ គឺត្រូវបានជាវពីបណ្ដាហាងអាយធីធម្មតា ។

 ពិសេសសម្រាប់កិច្ចការធ្ងន់ៗរយៈពេលខ្លី- ផ្ញើ/ទទួលឯកសារ ស្រ្ទីមកិច្ចការផ្ទះ(Homework) ទាញយកភាពយន្ដ ស្ដាប់តន្រ្ដី និងកិច្ចការផ្សេងៗទៀត ដែលតែងបន្ដជាប់គ្នាត្រឹមរយៈពេលបួនប្រាំនាទី ទៅពីរបីម៉ោង ដោយគ្មានបញ្ហា ។

 បង្កើតឡើង ផ្ដោតលើការប្រើប្រាស់នៅផ្ទះ - លំនៅឋានធំៗ អាចស្នើបង្កើនការគ្របដណ្ដប់បណ្ដាញ Wi-Fi ដោយការស្នើពង្រីក Wi-Fi និង Public IP បន្ថែមសម្រាប់អតិថិជន ដែលប្រើ CCTV ។

 អ៊ីនធឺណិតហ្វាយប័អុបទិកសម្រាប់អាជីវកម្ម

 

 ឧបករណ៍លំដាប់អាជីវកម្ម- ឧបករណ៍ សម្រាប់កញ្ចប់អាជីវកម្ម គឺត្រូវបានសម្រិតសម្រាំងដើម្បីបំពេញបន្ទុកការងារធ្ងន់ៗ ។ ហាងអាយធីមួយចំនួន មានលក់ឧបករណ៍ទាំងនេះ​ ហើយជាធម្មតា តម្រូវឱ្យយើងធ្វើការកម្ម៉ុងជាមុន និងចំនួនច្រើន ។

 បង្កើតឡើងសម្រាប់បន្ទុកការងារធ្ងន់ៗជាប់រហូត- នៅក្នុងបរិយាកាសការងារ អាជីវកម្ម មិនឈប់នៅមួយកន្លែងនោះទេ ហេតុដូច្នេះហើយ សមត្ថភាពក្នុងការទ្រទ្រង់លំហូរទិន្ន័យជាប់មិនដាច់បែបនេះ គឺត្រូវការជាចាំបាច់ ។

 បន្ថែម Feature ពិសេសៗសម្រាប់អាជីវកម្ម៖ យើងបានជ្រាបថា អាជីវកម្មនីមួយៗ គួរតែមានតម្រូវការជាក់ប្រាកដរបស់ខ្លួនដូចជាថា សណ្ឋាគារ និងភោជនីយដ្ឋាន អាចស្នើ សេវា Hotspot ដែលបញ្ចូលលោហ្គោរបស់ក្រុមហ៊ុន  ខណៈដែលសាលារៀន និងសហគ្រាសធំៗ អាចនឹងត្រូវការសេវា DPLC ភ្ជាប់ពីអាគារមួយ ទៅអាគារមួយ ចំណែកលក់ទំនិញនានា អាចនឹងត្រូវការ Public IP ដែលអាចប្រើសម្រាប់ CCTV  ។ ការជាវសេវាអ៊ីនធឺណិតកញ្ចប់អាជីវកម្ម ធ្វើឱ្យវាកាន់តែមានលក្ខណៈងាយស្រួល ក្នុងកែតម្រូវឱ្យត្រូវនឹងតម្រូវការរបស់អ្នក ។

 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំ តាមរយៈលេខ៖

Deskphone:

023 22 66 22

Mobile (Smart):

093 299 858

Mobile (Metfone):

097 610 3890

Mobile (Cellcard):012 568 716

Facebook:     m.me/MekongNet.KH

Telegram:     https://t.me/Mekongnet_mkt01

LinkedIn: https://www.linkedin.com/company/mekongnet-isp

Google Maps: https://g.page/Internet-Mkn?share