CamNews

បច្ចេកវិទ្យា 

ក្រុមហ៊ុនល្បីបំផុតទាំង 10 នៅលើពិភពលោក

ថ្មីៗនេះទស្សនាវដ្តី Forbes ទើបតែធ្វើការប្រកាសជាផ្លូវការមួយដែលនិយាយពីចំណាត់
ថ្នាក់ទាំងដប់របស់ក្រុមហ៊ុនល្បីៗទាំងឡាយនៅក្នុងពិភពលោក ដោយបានបញ្ជាក់ថា ក្រុម
ហ៊ុន Google និង Apple គឺជាក្រុមហ៊ុនដ៏ធំបំផុតដែលឈរនៅលំដាប់លើគេ និងកំពុងប្រកួត
ប្រជែងគ្នានៅក្នុងពិភពបច្ចេកវិទ្យា ។

លទ្ធផលដែល Forbes បានធ្វើការបង្ហាញគឺពឹងផ្អែកលើការធ្វើស្ថិតិមួយលើចំនួនមនុស្សជា
អ្នកប្រើប្រាស់ 48000 នាក់មកពី 15ប្រទេស ។ មាន 100 ក្រុមហ៊ុននឹងត្រូវបានអ្នកប្រើប្រាស់
ធ្វើការផ្តល់ពិន្ទុដោយពឹងផ្អែកលើគោលជំហរបួនគឺ ការពេញនិយមស្រលាញ់ចូលចិត្ត ការ
គោរពស្ញប់ស្ញែងកោតសរសើរ ការផ្តល់ទំនុកចិត្ត និង ការទទួលស្គាល់គុណភាព ។ ខាង
ក្រោមនេះគឺជាក្រុមហ៊ុនទាំង 10 ដែលទទួលបានលទ្ធផលដោយឆ្លងកាត់តាមការវាយតំលៃ
ខាងលើ ៖
1.ក្រុមហ៊ុន Google

Google គឺជាក្រុមហ៊ុន Internet ដ៏ធំបំផុតនៅលើពិភពលោក ដែលមានទីស្នាក់ការនៅក្នុង
ប្រទេស អាមេរិច បង្កើតឡើងនៅឆ្នាំ 1998 ។ ផលិតផលសំខាន់របស់ក្រុមហ៊ុនគឺឧបករណ៍
ស្វែងរក Google ដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាឧបករណ៍ស្វែងរកដ៍មាន
ប្រសិទ្ធភាពនិងពេញនិយមបំផុតនៅលើប្រព័ន្ធ Internet ។

ទីស្នាក់ការរបស់ Google មានឈ្មោះថា "Googleplex" នៅឯ Mountain View រដ្ឋ California ។
Google មានបុគ្គលិកជាង 15000 នាក់ដែលមាននាយកក្រុមហ៊ុនឈ្មោះ Eric Schmidt ដែល
ជាអតីតនាយកក្រុមហ៊ុន Novell ។
2.ក្រុមហ៊ុន Apple

Apple Inc គឺជាក្រុមហ៊ុនបច្ចេកទេសអេឡិចត្រូនិច របស់អាមេរិច មានទីស្នាក់ការនៅឯ
Silicon Valley ក្រុង San Francisco នៃរដ្ឋ California ។ Apple បានបង្កើតឡើងនៅថ្ងៃទី
1/4/1976 ដែលមានឈ្មោះថា Apple Computer, Inc និងបានប្តូរនៅដើមឆ្នាំ 2007 ។ Apple
មានបុគ្គលិកប្រមាណជា 14800 នាក់មកពីប្រទេសមួយចំនួនលើពិភពលោកទាំងមូលមក
ធ្វើការនៅក្នុងក្រុមហ៊ុនមួយនេះ ។ ផលិតផលសំខាន់របស់ Apple គឺមាន កុំព្យូទ័រ គ្រឿង
បន្លាស់អេឡិចត្រូនិច Software ,Hardware និងគ្រឿងអេឡិចត្រូនិចផ្សេងៗជាច្រើនទៀត ។

ផលិតផលល្បីឈ្មោះបំផុតរបស់ Apple គឺ Apple Macintosh , ឧបករណ៍ស្តាប់ភ្លេង iPod និង
កម្មវិធីស្តាប់ចំរៀង iTunes ទីផ្សារធំរបស់ Apple មាននៅ អាមេរិច កាណាដា ជប៉ុន និង
អង់គ្លេស ។
3. ក្រុមហ៊ុន The Walt Disney

Walt Disney គឺជាក្រុមហ៊ុនផ្នែកកំសាន្តដ៏សំបូរបែបមួយយ៉ាងធំឈរលំដាប់ថ្នាក់ទី 3 នៅលើ
ពិភពលោក បន្ទាប់ពី News Corporation និង Time Warner ។ បង្កើតឡើងនៅថ្ងៃទី 16ខែ
តុលា1923 ដោយ Walt និង Roy Disney ។

បច្ចុប្បន្ន Walt Disney បានក្លាយជា Studio ដ៏ធំមួយរបស់ Hollywood កាន់កាប់ 11ទីតាំង
កំសាន្ត និងទូរទស្សន៍ Network 7កន្លែង ដែលក្នុងនោះមាន ABC (American Broadcasting
Company) ផងដែរ ។ ក្រុមហ៊ុន Disney មានទីស្នាក់ការឈ្មោះថា Walt Disney Studios
(Burbank) នៅរដ្ឋ California សហរដ្ឋអាមេរិច ។
4. ក្រុមហ៊ុន BMW

BMW (Bayerische Motoren Werke AG -បណ្តារោងចក្រគ្រឿងម៉ាស៊ីន Bayern) ជារោងចក្រ
ផលិតរថយន្ត និងម៉ូតូដ៏សំខាន់មួយរបស់ អាល្លឺម៉ង់ ។
5. ក្រុមហ៊ុន Lego

Lego គឺជាក្រុមហ៊ុនផលិតឧបករណ៍ល្បែងកំសាន្ត រៀបរូបភាពដ៏ធំមួយរបស់ ដាណឺម៉ាក
មានទីស្នាក់ការនៅ Billund ។
6. ក្រុមហ៊ុន Sony

Sony ជាក្រុមហ៊ុនធំមួយរបស់ ជប៉ុន ដែលផលិតឧបករណ៍អេឡិចត្រូនិចមានដូចជា កាមេរ៉ា
ទូរទស្សន៍ Laptop និងឧបករណ៍អេឡិចត្រូនិចប្រើប្រាស់ជាច្រើនផ្សេងទៀត ។ ក្រុមហ៊ុន
Sony បង្កើតឡើងនៅខែ ឧសភា ឆ្នាំ 1946 នៅ Nihonbashi ទីក្រុងតូក្យូ ដែលមានឈ្មោះថា
Tokyo Tsushin Kogyo K.K (Tokyo Telecommunications Engineering Corporation) ។
ចំណាយទន់ 190000 យ៉េន(ជាង 2លានដុល្លាអាមេរិច) ។ ប្តូរមកជា Sony នៅខែ មករា
ឆ្នាំ 1958 ។
7. ក្រុមហ៊ុន Daimler

Daimler គឺជាក្រុមហ៊ុនផលិតរថយន្តមានរយៈពេលយូរអង្វែងមួយក្នុងចំនោមក្រុមហ៊ុនទាំង
ឡាយរបស់ អាល្លឺម៉ង់ ។ ក្រុមហ៊ុននេះយកឈ្មោះតាមលោក Gottlieb Daimler ។ ល្បី​ឈ្មោះ
ជាមួយផលិតផលរថយន្ត Mercedes-Benz ។
8. ក្រុមហ៊ុន Canon

Canon គឺជាក្រុមហ៊ុនពហុជាតិសាសន៍ មួយរបស់ ជប៉ុន ។ ក្រុមហ៊ុននេះផលិតនូវឧបករណ៍
ដែលទាក់ទងទៅនឹង រូបភាព និងទស្សនៈសម្ព័ន្ធ រួមមាន Camera ម៉ាស៊ីនថតចំលង និង
ម៉ាស៊ីន ព្រីន ជាដើម ។ ស្នាក់ការធំរបស់ក្រុមហ៊ុននៅទីក្រុង តូក្យូ ប្រទេសជប៉ុន និងនៅ
អាមេរិច ខាងជើងក្នុងទីក្រុង New York ។
9.ក្រុមហ៊ុន Intel

ក្រុមហ៊ុន Intel (Integrated Electronics) បង្កើតឡើងនៅឆ្នាំ 1968 នៅ Santa Clara រដ្ឋ
California សហរដ្ឋអាមេរិច ។ Intel ផលិតនូវផលិតផលដូចជា microprocessors សំរាប់
កុំព្យូទ័រ Motherboards ,Flash memory drives ,network cards និងគ្រឿងសំរាប់កុំព្យូទ័រ ជា
ច្រើនផ្សេងៗទៀតផងដែរ ។ ដំបូងឡើយ Intel ដំនើរការលើការផលិតនូវ អង្គចងចាំ SRAM
និង DRAM (SRAM and DRAM memory) ។
10. ក្រុមហ៊ុន Volkswagen

ក្រុមហ៊ុន Volkswagen (សរសេរកាត់ VW)ជាក្រុមហ៊ុនផលិតរថយន្តរបស់ អាល្លឺម៉ង់ ជាក្រុម
ហ៊ុនមួយក្នុងចំនោមក្រុមហ៊ុនផលិតរថយន្តធំៗនៅលើពិភពលោក ។ ទីផ្សារសំខាន់របស់
ក្រុមហ៊ុន នេះគឺ ទ្វីបអឺរ៉ុប ។ ម៉ាកយីហោ ផលិតផលដែលល្បីរបស់ក្រុមហ៊ុនរួមមានដូចជា
Audi, Bentley, Skoda, Lamborghini, Bugatti, SEAT, Porsche និង Volkswagen ។ ទីផ្សារធំ
ទីពីរគឺប្រទេស ចិន ដែលក្រុមហ៊ុនបានមកដាក់ទីតាំងនៅក្នុងប្រទេសចិនផ្ទាល់ផងដែរ ៕
(ប្រភពពី Dailyinfo)
ដោយ៖ រដ្ឋា

Tags: