CamNews

សុខភាព 

ប្រអប់ដៃ របស់អ្នក ប្រាប់ពីសុខភាព របស់អ្នក

សុខភាព៖ ប្រអប់ដៃ គឺជាផ្នែកមួយដ៏សំខាន់បំផុត នៃសារពាង្គកាយ របស់យើង ក្នុងការធ្វើ សកម្មភាព ផ្សេងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រសិនបើគ្មានប្រអប់ដៃទាំងពីរនេះទេ នោះយើង មិនអាចចិតបន្លែ គាប ដង្គាប ឬក៏ផ្ញើរសារទៅមិត្តភ័ក្តរបស់អ្នកបានឡើយ។

ប៉ុន្តែ តើវាមានលក្ខណៈពិសេសអ្វីបន្ថែមទៀត? ប្រសិនបើអ្នក ក្រលើកមើលបាតដៃ និង ម្រាមដៃទាំង ប្រាំរបស់អ្នក អ្នកនឹងអាចដឹងអំពីអការៈជំងឺដែលមាននៅក្នុងខ្លួនរបស់អ្នក ដែល អ្នកមិនធ្លាប់បានដឹងពី មុនមក។ នេះជា គន្លឹះសំខាន់ទាំង៧ ដែលដៃរបស់អ្នកប្រាប់ពី ស្ថានភាពសុខភាពរបស់អ្នក។

1. បាតដៃមានស្នាមជាំក្រហម

បាតដៃរបស់អ្នកអាចមានស្នាមក្រហម ក្នុងរយៈពេលដ៏ខ្លីមួយ មានន័យថា អ្នកបានកាន់ ប៉ែលយ៉ាងជាប់ និងខំប្រឹងនាក់យ៉ាងខ្លាំងនៅពេលដែលអ្នក ដាំផ្លែប៉េងប៉ោះ បន្ទាប់មកវានឹង បាត់ទៅវិញដោយឯកឯង។ ប៉ុន្តែប្រសិនបើ បាតដៃរបស់អ្នកនោះតែមានស្នាមក្រហមអស់ រយៈពេលជាយូរថ្ងៃនោះ វាប្រហែល ជាមូលហេតុមួយហៅថា បាតដៃជាំក្រហម ដែលជា សញ្ញានៃជំងឺថ្លើម ដែលជាផ្នែកនៃ រោគថ្លើម និង ថ្លើមមានជាតិខ្លាញ់។

(ករណីលើកលែង: ប្រសិនបើអ្នកពោះធំ បាតដៃពណ៌ក្រហមវាចារឿងធម្មតានោះទេ ពីព្រោះ សារពាង្គ ការរបស់អ្នកពោះធំ បានបង្កើតឈាមច្រើនជាងមនុស្សធម្មតាពីរដង។ ) ហេតុអ្វី?

ការរលាកថ្លើម ធ្វើឲ្យមុខងាររបស់ថ្លើមមានសភាពចុះខ្សោយបន្តិចម្តងៗ ដូច្នេះវាមិនអាច ជួយសម្អាត ជាតិពុលនៅក្នុងសារពាង្គកាយរបស់យើង បានដូចជាពេលធម្មតានោះទេ ដែលវាជាហេតុធ្វើឲ្យបាតដៃ របស់អ្នកមានស្នាមក្រហមជាំ។

អ្វីដែលគួរធ្វើ : តាមដានអាការៈ នៃជំងឺថ្លើម ដែលវាអាចធ្វើឲ្យ ហើមជើង ហើមពោះ ចេញសសៃឈាម នៅតាមដងខ្លួន និង បរិវេណពោះ និងមានការអស់កម្លាំង។ អ្នកត្រូវបង្ហាញ វេជ្ជបណ្ឌិតនូវ ប្រអប់ដៃ និងប្រអប់ជើងរបស់អ្នក បន្ទាប់មកសាកសួរវេជ្ជបណ្ឌិតដើម្បី ធ្វើតេសពីមុខងាររបស់ថ្លើម។ ការធ្វើតេសពីមុខងាររបស់ថ្លើមនេះ គឺពឹងផ្អែកទៅលើ ការពិនិត្យទឹកមាត់ និង អង់ស៊ីមដែលមាន នៅក្នុងថ្លើម។

2. ម្រាមដៃវែង

ម្រាមដៃវែងរបស់អ្នកអាចប្រាប់អ្នកអំពី ស្ថានភាពសុខភាពរបស់អ្នកបានយ៉ាងពិតប្រាកដ។ ជាធម្មតា ដៃនាងរបស់បុរស មើលទៅវែងជាងដៃចង្អុល ខណៈពេលដែល ដៃនាងរបស់នារី ខ្លីជាងដៃចង្អុល។ ស្ត្រីដែល មានដៃនាងវែងជាងដៃ ចង្អុលនោះ គឺជារោគសញ្ញានៃការ រងគ្រោះដោយសាររោគឈឺ សន្លាក់ឆ្អឹង។ អ្នកសិក្សាបានរកឃើញថា ជំងឺសន្លាក់ឆ្អឹងនៃ ជង្គង់ អាចកើតឡើងទាំងបុរស និងនារី ដែលពួកគេមានដៃនាង វែងជាងដៃចង្អុល ក៏ប៉ុន្តែអ្នក ដែល មានឱកាសក្នុងការមានរោគមួយនេះគឺស្រ្តី។ មិនតែប៉ុណ្ណោះ ចង្អុលដៃវែង ស្ត្រីក៏អាច ប្រឈមមុខយ៉ាងខ្លាំងបំផុតជាមួយនឹងជំងឺមហារីកសុដន និង បុរសអាចប្រឈមមុខ នឹងជំងឺមហារីកក្រពេញបន្តពូជឈ្មោល។

3. ម្រាមដៃហើម

ម្រាមដៃហើមអាចប្រាប់អ្នកពីមូលហេតុដ៏សាមញ្ញបំផុតៈ វាអាចកើតឡើង បន្ទាប់ពីអ្នក បរិភោគអាហារ ដែលមានជាតិប្រៃខ្លាំងពេក ដែលវាធ្វើឲ្យកំរិតជាតិប្រៃ នៅក្នុងខ្លួន មានកំរិតខ្ពស់ខ្លាំងជាហេតុធ្វើឲ្យអ្នក មានម្រាមដៃហើម។

4. ក្រចកដៃស្លេក

ជាធម្មតាប្រសិនបើអ្នកសង្កត់លើក្រចកដៃរបស់អ្នក វានិងប្រែទៅជាសភ្លាមៗ បន្ទាប់មកវា និងប្រែទៅ ជាសភាពដើមវិញ។ ប្រសិនបើក្រចកដៃរបស់អ្នក នៅតែ សដដែលលើសពី ១នាទី បន្ទាប់ពីអ្នកសង្កត់ លើវានោះ ឬក៏វាតែងតែស្លេកជាប្រចាំនោះ វាជារោគសញ្ញានៃ ជំងឺកង្វះឈាមក្រហម។

អ្វីដែលគួរធ្វើ : ជំងឺកង្វះឈាមក្រហមអាចធ្វើឲ្យខ្លួនប្រាណរបស់អ្នក អស់កំលាំង ឬក៏អាច មានសភាព ធ្ងន់ធ្ងរ រហូតដល់មានជំងឺបេះដូងបាន។ ដូច្នេះហើយអ្នកគួរតែទៅពិគ្រោះ ជាមួយ គ្រូពេទ្យ។ អ្នកអាចព្យាយាម ព្យាបាលវាបានដោយខ្លួនឯង ដោយការបង្កើនការបរិភោគអាហារ ដែលមានជាតិដែកឲ្យបានគ្រប់គ្រាន់ ដូចជាសាច់ក្រហម ស្ពៃខៀវ និងស្ពៃខ្មៅជាដើម។

5. ចុងម្រាមដៃខៀវ

ចុងម្រាមដៃដែលមានពណ៌ប្រផេះ ឬពណ៌ខៀវ ឬក៏មានអារម្មណ៏ថាស្ពឹក ជារោគសញ្ញានៃ អាការៈ ប្រព័ន្ធសសៃឈាមនៅក្នុងសារពាង្គការរត់មិនប្រក្រតី៕




Tags: healthy tips