CamNews

បច្ចេកវិទ្យា 

កំណត់ម៉ោងបិទម៉ាស៊ីនកុំព្យូទ័រដោយមិនបាច់ប្រើ កម្មវិធី Install នៅលើ WinXP

ជាធម្មតា តើប្រិយមិត្តប្រើកម្មវិធីអ្វីដើម្បីកំណត់ម៉ោងក្នុងការបិទកុំព្យូទ័រ ? ជាកម្មវិធី Install
លើម៉ាស៊ីនឬ ? ប៉ុន្តែពេលនេះ Camnews សូមធ្វើការណែនាំនូវវិធីមួយផ្សេងទៀត ដោយមិន
បានប្រើកម្មវិធី Install ទេ គឺប្រើកម្មវិធីដែលមានស្រាប់នៅលើ Windows តែម្តង ។ ដូច្នេះ
ដើម្បីកំណត់ម៉ោងបិទ រឺ ក៏ Restart (តាមតំរូវការប្រិយមិត្ត) ប្រិយមិត្តអនុវត្តន៍តាមលំដាប់
លំដោយដូចខាងក្រោម ៖
យក Mouse ទៅចុចលើពាក្យ Start រួចយកពាក្យ Run បន្ទាប់មកវាយពាក្យ Shutdown -i
រួច Enter ពេលនោះផ្ទាំង Remote Shutdown នឹងផុសឡើង (មើលរូប)

កំណត់ពេលវេលានៅក្នុងប្រលោះ Display warming for (ជាវិនាទី) រួចវាយពាក្យផ្សេងៗនៅ
ក្នុងប្រលោះ comment រួច Ok ជាការស្រេច ៕
ដោយ Camnews.com.kh

Tags: