CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះអាវុធ ច្រើនកន្លែង សម្លាប់ សមាជិក ISIS បាន ៤២ នាក់ហើយ

ព័ត៌មានអន្តរជាតិ ៖ សរុប សមាជិកក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ដែលពិភពលោកបានស្គាល់ យ៉ាងច្បាស់ថា ជា ISIS នោះ គ្នីគ្នាក្រុមឧទ្ទាមមួយនេះ ដល់ទៅ ៤២ នាក់ បាន   ស្លាប់បាត់បង់ជីវិត ខណៈ ២៨ នាក់ផ្សេងទៀត​រងរបួសធ្ងន់ និងស្រាល អំឡុងការប៉ះទង្គិចជាមួយ នឹងកងកម្លាំងរដ្ឋាភិ បាលប្រទេសអ៊ីរ៉ាក់ ក៏ដូចជា រងនូវការវាយប្រហារ តាមទ័ពអាកាស ពី   សំណាក់  កងកម្លាំងចម្រុះ ដឹកមុខដោយសហរដ្ឋអាមេរិក នៅខេត្ត Anbar ភាគខាងលិច ប្រទេស អ៊ីរ៉ាក់ផ្ទាល់តែម្តង ។

    * បញ្ជាក់ ៖ រូបភាព ឯកសារ ការប៉ះទង្គិច ជាមួយ ISIS កាលពីពេលកន្លងទៅ នៅទីក្រុង បាដាដ

ស្រាយបំភ្លឺ ដល់ភ្នាក់ងារសារព័ត៌មាន ក្នុងលក្ខខ័ណ្ឌ សុំមិនបញ្ចេញឈ្មោះអោយ ដឹងថា កងកម្លាំង រដ្ឋាភិបាល ប្រទេស អ៊ីរ៉ាក់ បានប៉ះទង្គិចគ្នាជាមួយនឺង កងកម្លាំងមកពីក្រុមឧទ្ទាម រដ្ឋអ៊ីស្លាមជ្រុល និយម ISIS នៅក្នុងតំបន់ Mudheij ភាគខាងកើតទីក្រុង Ramadi ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ ISIS នោះ សម្លាប់ សមាជិក ក្រុមនេះ អស់ ១២ នាក់ ។ ដោយឡែក ភាគី  ខាងកងកម្លាំងរដ្ឋា ភិបាលដែលទទួលបន្ទុករក្សាសន្តិភាពនោះ ស្លាប់ ៣ នាក់ របួស ៦ នាក់ ។

ទន្ទឹមនឹងនេះ យន្តហោះចម្បាំងអ៊ីរ៉ាក់ ក៏បានបើកការវាយប្រហារ ទម្លាក់គ្រាប់បែក  នៅតំបន់ Albu Haiyat  ភាគខាងកើតក្រុង Haditha រយៈចម្ងាយ ២០០គ.ម ភាគខាងលិច ទីក្រុង Baghdad ដោយ បានកំទេចទីតាំង ISIS ច្រើនកន្លែង និងសម្លាប់ សមាជិក អ៊ីស្លាមជ្រុលនិយម ១៣   នាក់ ។ ដោយ ឡែកពីគ្នានេះ កងកម្លាំងចម្រុះអន្តរជាតិ បានវាយប្រហារស្នាក់ការកណ្តាល ISIS    តំបន់ Falahat ភាគខាងលិច ទីក្រុង Fallujah ដែល ISIS វាយដណ្តើម គ្រប់គ្រងបាន សម្លាប់   សមាជិកក្រុមភារវ ករមួយក្រុមនេះ ៨ នាក់ និង ១៥ នាក់ទៀត របួសធ្ងន់ ស្រាល នេះបើយោងតាមប្រភពពីមន្ទីរពេទ្យ គូសបញ្ជាក់អោយដឹង ក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ ៕

- អាន ៖ អាល្លឹម៉ង់ សន្យាបញ្ជូន ទ័ព ១២០០ នាក់ យន្តហោះចម្បាំង ៦ គ្រឿង គាំទ្រ បារាំង វាយ ISIS ក្រោយភារវកម្ម

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda