ព័ត៌មានអន្តរជាតិ ៖ ប៉ូលីស បានធ្វើការចាប់ឃាត់ខ្លួនម្ចាស់រោងចក្រឪសថ ២ កន្លែង ខណៈ ជាផ្នេក មួយនៃប្រតិបត្តិការស្រាវជ្រាវ ពាក់ព័ន្ធតៅនឹងករណីស្លាប់ ស្រ្តីប្រមាណ ១៥ នាក់ បន្ទាប់ពីបានទទួល យកការវះកាត់ កាត់ដៃស្បូន កាលពីពេលកន្លងទៅ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីទំ ព័រសារព័ត៌មានប៊ីប៊ីស៊ី ។
ប្រភពបន្តអោយដឹងថា បុរសជាម្ចាស់រោងចក្រឪសថទាំងពីរកន្លែង ២ នាក់នេះបានរងនូវការចោទប្រ កាន់ពីបទបំផ្លាញភស្តុតាង ស្របពេលដែលពួកគេបានធ្វើការបដិសេធ ។ គួរបញ្ជាក់ ក្រុមវេជ្ជបណ្ឌិត ដែលបានធ្វើការវះកាត់ក្រុមស្រ្តីរងគ្រោះដោយផ្ទាល់ដៃនោះ ក៏ត្រូវបានចាប់ឃាត់ខ្លួន កាល ពីពេល កន្លងទៅដូចគ្នាដែរ ។ គាត់បានធ្វើការបដិសេធទៅនឹងការលើកឡើងពីសំណាក់ រដ្ឋបាលឪសថាសា ស្រ្តអោយដឹងថា គាត់ពិតជាមានកំហុស ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មូលហេតុស្លាប់ ពុំទាន់បានដឹងជាក់ច្បាស់នៅឡើយទេ ក្នុង នោះការវះកាត់លើកនេះ គឹជាផ្នែកមួយ នៃយុទ្ធនាការវះកាត់ ពន្យាកំណើត ក៏ ដូចជា ពន្យឺតកំណើន ប្រជាជនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសឥណ្ឌា ស្របពេលដែលយុទ្ធនាការ ត្រូវបានគាំពារទាំងស្រុង ដោយរដ្ឋ ។
គួរបញ្ជាក់ថា លទ្ធផលនៃការធ្វើកោសល្យវិច័យទៅលើសាកសព ស្រ្តីទាំង ១៥ នាក់ ដែលបានស្លាប់ បាត់បង់ជីវិត នៅឯរដ្ឋ Chhattisgarh នោះ មិនទាន់ចេញផ្សាយជាសាធរណៈនោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី