CamNews

បច្ចេកវិទ្យា 

iPhone 4 និង App Store ទទួលបានឯកត្តកម្ម Guinness

ថ្មីៗនេះមានរបាយការមួយបង្ហាញថា iPhone 4 និង App Store របស់ Apple ដណ្តើមបាន
ឯកត្តកម្ម Guinness ចំនួន 2 ។ iPhone 4 ទទួលបានឯកត្តកម្មជា ឧបករណ៍លេង Game កាន់
ដៃលក់ដាច់បំផុត ចំនែក App Store ទទួលបានពានរង្វាន់ខាង "ពិភព" Software ដ៏ល្បីបំផុត
នៅលើ Internet ។

ពានរង្វាន់ទាំងនេះគឺក្នុងគំរោងផ្តល់ជូនសំរាប់តែ ខាងផ្នែកឧបករណ៍កំសាន្តអេឡិចត្រូនិច
ប៉ុណ្ណោះ ។ ជាមួយនឹងតួលេខដ៏គួរចាប់អារម្មណ៍ 1,5លានគ្រឿងលក់បានក្នុងថ្ងៃដំបូង តាម
ការស្ថិតិរបស់ អ្នកវិភាគ ។ iPhone 4 បានទទួលបានឯតទគ្គកម្មជា ឧបករណ៍លេង Game
កាន់ដៃលក់ដាច់បំផុត ។ អង្គការ Guinness បានអោយដឹងបន្ថែមថា ចំពោះស្ថិតិខាងលើពិត
ជាគួរអោយភ្ញាក់ផ្អើលយ៉ាងខ្លាំងបើប្រៀបធៀបជាមួយចំនួន 200000 គ្រឿងនៃឧបករណ៍ PSP
ដែលលក់បាននៅក្នុងថ្ងៃដំបូងក្នុងឆ្នាំ 2005 និង ឧបករណ៍ Nintendo DS ចំនួន 500000 គ្រឿង
នាឆ្នាំ 2004 ក្នុងអាទិត្យដំបូងនៃការបង្ហាញមុខ ។

App Store របស់ Apple ក៏ទទួលបានរង្វាន់3គឺ រង្វាន់សំរាប់ទីផ្សារ Software ល្បីបំផុត ដែល
មាន 6,5ពាន់លានដង download គិតដល់បច្ចុប្បន្ន ។ តូបទំនិញ download ហ្គេមធំជាងគេ
បំផុត ដោយមាន ហ្គេមចំនួន 37,362 (គិតដល់ខែ 9/2010) ។ ហើយរង្វាន់ចុងក្រោយគឺ
App Store ទីកន្លែងបញ្ចេញ ហ្គេមសេរីថ្មីៗជាងគេបំផុត ដែលមានហ្គេមចំនួន 145 មិនទាន់
មាននៅលើម៉ាស៊ីនណាឡើយ ក្រៅពីបរិក្ខាសំរាប់ Mac ។

ក្រៅពីរៀបរាប់និងវាយតំលៃខ្ពស់ចំពោះការច្នៃប្រឌិត របស់ Apple ,Guinness ក៏បានធ្វើការ
វាយតំលៃនិងផ្តល់ចំណាត់ថ្នាក់ដល់កម្មវិធីកំសាន្តទាំងឡាយ មួយចំនួនដែលដំនើរការលើ
iOS ដែលមានដាក់លក់តាមរយៈ App Store រួមមាន Angry Birds និង Tap Tap Revenge
ជាដើម ។
� Angry Birds របស់ក្រុមហ៊ុន Rovio ទទួលបានពានរង្វាន់ Guinness ផ្នែក "ហ្គេមត្រូវបាន
ទិញច្រើនជាងគេនៅលើ App Store ដែល មានហ្គេមចំនួន 6,5ពាន់លាន ត្រូវចេញលក់
ក្នុងប្រទេសទាំង 67 នៅទូទាំងពិភពលោក " ។
� Plants vs. Zombies របស់ PopCap ទទួលបានពានរង្វាន់ Guinness ខាងយុទ្ធនាការលក់
ដាច់លឿនបំផុតសំរាប់ iPhone/iPod ដែលក្នុងរយៈពេល 9ថ្ងៃមានចំនួនអ្នកចូល Download
រហូតដល់ 300000 ដងគិតចាប់តាំងពីពេលដាក់លក់លើកដំបូង ។
� Game Tap Tap Revenge របស់ Tapulous (នៃក្រុមហ៊ុន Disney) ទទួលបានពានរង្វាន់
Guinness ជាហ្គេមពេញនិយមជាងគេលើ iPhone មានចំនួន 15លានដង download ។
� Game ពីរប្រភេទផ្សេងទៀតដែលទើបតែទទួលបានពានរង្វាន់ Guinness ជាលើកដំបូង
គឺ Frotz - text ហ្គេមលើកដំបូងសំរាប់ iPhone និង Enigmo ជាហ្គេមមាន រូបសាស្រ្ត​​ល្អបំផុត
សំរាប់ iPhone ។
(ប្រភពពី CNET)
ដោយ៖ រដ្ឋា

Tags: