CamNews

បច្ចេកវិទ្យា 

វីធីចូល Facebook តាម DNS របស់ Google

លោកអ្នកដឹងហើយថា Facebook គឺជាគេហទំព័រកំសាន្តមួយដ៏ធំល្បីល្បាញនៅទូទាំង
ពិភពលោកទាំងមូល ជាមួយសេវាកម្មជាច្រើន ។ ប៉ុន្តែមានប្រទេសខ្លះ គេហទំព័រមួយនេះ
ត្រូវបានហាមឃាត់មិនអោយចូលប្រើប្រាស់ឡើយ ដោយការ Block IP របស់ប្រទេសនោះ
តែម្តង ។ ដូច្នេះដើម្បីចូលទៅកាន់គេហទំព័រនេះបានតំរូវអោយធ្វើការប្តូរនូវ DNS តាមវិធី
ប្រើ DNS របស់ OpenDNS រឺក៏ Google Public DNS (សេវាកម្មថ្មីរបស់ Google) ។

Google Public DNS បានចេញជាផ្លូវការ និងបានប្រើនូវ IP ដែលងាយចងចាំបំផុត គឺ
8.8.8.8 និង 8.8.4.4 ដែលស្រួលចាំជាង IP ដ៏វែងរបស់ OpenDNS គឺ 208.67.222.222 និង
208.67.220.220 ។ ចំពោះ Ping របស់ Google Public DNS ក៏មានភាពចាប់អារម្មណ៍ដែរ គឺ
50-60ms បើប្រៀបធៀបនឹង OpenDNS គឺ 200-300ms (Ping កាន់តែទាបកាន់តែល្អ) ។

ដោយសារតែ Google Public DNS ជាសេវាថ្មីទើបតែដាក់អោយប្រើប្រាស់ ហេតុនេះប្រាកដ
ជាមិនអាចយកប្រៀបបានលើ OpenDNS ទេ ។ តែបច្ចុប្បន្នកំពុងតែទទួលបានការទាក់ទាញ
យ៉ាងខ្លាំងពីអ្នកប្រើប្រាស់ទូទៅ ក្នុងនោះវាក៏បានអូសទាញបានអតិថិជន របស់ OpenDNS
បានយ៉ាងច្រើនផងដែរ ។

ខាងក្រោមនេះគឺជាវីធីណែនាំអំពីការផ្លាស់ប្តូរ DNS ដើម្បីចូល Facebook តាម OpenDNS រឺ
Google Public DNS
ចំពោះ Windows XP
ជំហ៊ានដំបូងចុចលើ រូបសញ្ញា Monitor នៅ ផ្នែកខាងក្រោមអេក្រង់ (System Tray ) ដូចរូប

បន្ទាប់មកពេលនោះនឹងមានផ្ទាំង Local Area Connection Status លេចឡើងយកពាក្យ
ថា Properties

យកពាក្យថា Internet Protocol (TCP/IP) បន្ទាប់មកយកពាក្យ Properties

ចំណុចនេះប្រសិនបើលោកអ្នកចង់ប្រើ DNS របស់ Open DNS សូមជ្រើសយកពាក្យ
Use the following DSN server address រួចវាយលេខទាំងនេះ 208.67.222.222 208.67.220.220 មើលរូបខាងក្រោម

ប្រសិនបើចង់ប្រើ Google Public DNS វាយលេខ 8.8.8.8 និង 8.8.4.4

Ok ជាការស្រេច ។
ចំពោះ Windows 7
ចុចលើ រូប Monitor (System tray) ដូចគ្នា រួចចុចលើពាក្យ Open Network and Sharing
Center


រួចយកពាក្យ Local Area Connection

ពេលផ្ទាំង Local Area Connection Status លេចឡើងជ្រើសយកពាក្យ Properties

ជ្រើសយក Internet Protocol Version 4 (TCP/IP v4) និងយកពាក្យ Properties

ប្រសិនចង់ប្រើ DNS របស់ Open DNS រើសយក Use the following DSN server
address
និងវាយលេខ 208.67.222.222 និង 208.67.220.220 (មើលរូប)

ប្រសិនបើចង់ប្រើ Google Public DNS វាយលេខ 8.8.8.8 និង 8.8.4.4

រួច Ok ជាការស្រេច ៕
សាកល្បងមើល ! តើអាចចូល Facebook បាន រឺនៅ?
(ពី CNTT)
ដោយ៖ រដ្ឋា

Tags: