CamNews

ព័ត៌មានអន្តរជាតិ 

រត់ពន្ធ ម៉ាទឹកកក ៣០ គ.ក ជនជាតិ អូស្រ្តាលីម្នាក់​ ប្រឈមមុខទោសស្លាប់ "ប្រហារជីវិត'

ព័ត៌មានអន្តរជាតិ ៖ បុរសជនជាតិ អូស្រា្តលីម្នាក់ ប្រឈមមុខ នឹងការផ្តន្ទាទោស  ​​ ស្លាប់ "ប្រហារជីវិត' នៅថ្ងៃព្រហស្បត្តិ៍ ពាក់ព័ន្ធនឹងការចោទប្រកាន់ ពីបទរត់ពន្ធគ្រឿងញៀន ខុសច្បាប់ មានតម្លៃជាសាច់ ប្រាក់រាប់លានដុល្លារ ចេញពីប្រទេសចិន ។

គួរបញ្ជាក់ថា ការកាត់ក្តីលើកនេះគឺមានភាពស្រដៀងគ្នាទៅនឹងករណីការកាត់ទោសប្រហារជីវិតកាល ពីសប្តាហ៍កន្លងទៅនេះ ទៅលើជនជាប់ចោទ ជនជាតិ  អូស្រ្តាលី   ២ រូប ឈ្មោះលោក  Andrew Chan និង Myuran Sukumaran ព្រមទាំង ជនជាប់ចោទ ៦   នាក់ផ្សេងទៀត មកពីបណ្តា   ប្រទេសផ្សេងគ្នា បើទោះជាមានការរិះគន់ ពីការដាក់ទណ្ឌកម្មទោសស្លាប់មួយនេះ យ៉ាងណាក៏ដោយចុះ ។

ដោយឡែក នៅក្នុងប្រទេសចិន ឯណោះវិញ អាជ្ញាធរពាក់ព័ន្ធប្រទេសចិន  បាន  ធ្វើការចាប់ឃាត់ខ្លួន លោក Peter Gardner វ័យ ២៣ ឆ្នាំ ជាជនជាតិ អូស្រ្តាលី កាត់ ញូវហ្សេឡេន នៅឯ អាកាសយានដ្ឋាន អន្តរជាតិ ក្រុង Guangzhou កាលពីអំឡុងខែ វិច្ឆិកា ចុងឆ្នាំ ២០១៤កន្លងទៅខណៈវត្តមានរបស់លោក នាំមកជាមួយនឹង ថ្នាំញៀន ប្រភេទ methamphetamine ដែលធ្លាប់ត្រូវបានគេស្គាល់ ថា ទឹកកក នោះ មានទម្ងន់ដល់ទៅ ៣០ គ.ក ​។ ខណៈមន្រ្តីគយ បានលើកឡើងអោយដឹងថា   ថ្នាំ ញៀនទាំងនោះ បើ គិតជាទំហំនៃសាច់ប្រាក់ គឺ ៣ ទៅ ៤ លានដុល្លារ ។

ខណៈឪពុកម្តាយជនជាប់ចោទ ក៏ដូចជាមន្រ្តីផ្លូវការ ប្រទេស អូស្រ្តាលី បានអង្គុយរង់ ចាំមើលការកាត់ ក្តី​ វិនាទីនោះ ជនជាប់ចោទ លោក Gardner កំពុងតែអង្គុយដៃជាប់ខ្នោះ នៅមុខអង្គ   ចៅក្រុមទាំង ៣ នាក់នៃតុលាការ កំពូល Guangzhou នោះ លោក Gardner បានអំពាវនាវ អោយ មាន  ការលើកលែង ទោស ពីសេចក្តីឆោតល្ងង់របស់ខ្លួន ។ 

"ដោយគ្មានកំណត់សម្គាល់មន្ទិលសង្ស័យអ្វីទាល់តែសោះនោះ វាគឺជាកំហុសឆ្គងដ៏ធំបំផុត ប្រចាំឆាក ជីវិតរបស់ខ្ញុំបាទ" Gardner ស្រាយបំភ្លឺដល់ អង្គចៅក្រម ។ នៅពេលដែលខ្ញុំបានឃើញម៉ាទឹកកកទាំង នោះហ៊ុមព័ន្ធបិទជិត ពីក្នុងវ៉ាលីខ្ញុំបាទ បេះដូងរបស់ខ្ញុំ បានធ្លាក់ដល់ដី ។ គាត់  បាន  ធ្វើដំណើរទៅប្រ ទេសចិន ក្នុងគោលបំណង​ ពាំនាំត្រលប់មកវិញ នូវថ្នាំសុខភាព បែបកីឡា  ពង្រឹង  សាច់ដុំ ដែលបាន រៀបចំដោយអន្តរការី ពីទីក្រុង ស៊ីដនី ។ ពេលនោះ ខ្ញុំទទួលបានកាបូប ខ្មៅ ពីរ ពីបុរសជនជាតិចិន ២ រូប អំឡុងពេលស្នាក់នៅក្នុងសណ្ឋាគារ Hilton Hotel ប៉ុន្តែដឹងអីថា ខ្ញុំបែរជា   ស្រឡាំងកាំងដូចគ្នាដែរ​ នៅពេលដែល មន្រ្តីគយ ស្រាវជ្រាវនិងរកឃើញ កាបូបផ្ទុកទៅដោយម៉ាទឹកកកទៅវិញ ។

ជាការពិត អន្តរការី ពីប្រទេសស៊ីដនី នោះគឺជាមិត្តភក្កិដែលអាចជឿទុកចិត្តបាន ហើយខ្ញុំបាទគ្រាន់តែ ធ្វើទៅតាមអ្វីដែលបានបញ្ជាប្រាប់កន្លងមកនោះទេ ទាំងនោះ គឺជាពាក្យ    សម្តី  ជនជាប់ចោទ លោក Gardner បំភ្លឺទៅដល់ អង្គចៅក្រម ។ សេចក្តីរាយការណ៍ បញ្ជាក់អោយ    ដឹង ថា សាលក្រម និង ការ ផ្តន្ទាទោស ត្រូវបានរំពឹងទុកថា នឹងចេញសេចក្តីសម្រេច​ នៅពេលក្រោយ អំឡុងថ្ងៃព្រហស្បត្តិ៍ក្រោយ ពីមានការស៊ើបអង្កេត ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong