CamNews

បច្ចេកវិទ្យា 

Google បន្ថែមសមត្ថភាពស្វែងរកដោយសំលេង និង រូបភាព

កាលពីម្សិលម៉ិញ (14មិថុនា) ក្រុមហ៊ុន Google បានបង្កើតព្រឹត្តិការណ៍ព័ត៌មានគមនាគមន៍
មួយនៅរដ្ឋ San Francisco ប្រទេស អាមេរិច ដើម្បីជាការផ្សព្វផ្សាយនូវសមិទ្ធិផលចំនួន 2
ថ្មី បន្ថែមទៀតដែល Google បានបន្ថែមលើសមត្ថភាពស្វែងរករបស់ខ្លួន គឺ Voice Search
និង Image Search ។


ការស្វែងរកដោយ Voice Search
រយៈកាលកន្លងមក Voice Search ធ្លាប់បាន Google ធ្វើការពិសោធន៍សាកល្បងនៅលើ
Chrome 11 Beta តែពេលនេះបានក្លាយជាសមិទ្ធិផលពេញសិទ្ធិជាផ្លូវការហើយ ។ ចំពោះ
ការស្វែងរកជាមួយ Voice Search នេះមានភាពងាយស្រួលជាទីបំផុត ដោយគ្រាន់តែចុច
លើរូប micro (នៅក្នុងប្រអប់ស្វែងរក) រួចនិយាយនូវអ្វីដែលយើងចង់ស្វែងរក (បច្ចុប្បន្នមាន
តែភាសា អង់គ្លេសប៉ុណ្ណោះ ) Google និងបង្ហាញនូវលទ្ធផលទាំងឡាយដែលយើងបាន
និយាយនោះ(មើល Clip) ។




ការស្វែងរកដោយ Image Search
ដូចគ្នានេះដែរចំពោះ Image Search គឺតំរូវអោយយើងចាប់រូបភាពដែលចង់រក ដាក់ចូល
ទៅក្នុងប្រអប់ស្វែងរក ។ ពេលនោះ Google នឹងធ្វើការបែងចែករូបភាពនោះទៅជាផ្នែកតូចៗ
និងធ្វើការវិភាគរូបទាំងនោះ រួចស្វែងរកនូវអ្វីដែលមានលក្ខណៈប្រហាក់ប្រហែល ចុងបញ្ចប់
Google នឹងផ្តល់លទ្ធផលជាក់មួយដល់លោកអ្នក ។
http://www.youtube.com/watch?feature=player_embedded&v=t99BfDnBZcI

(ប្រភពពី Zing)
ដោយ៖ រដ្ឋា



Tags: