CamNews

យល់ដឹង 

អឺរ៉ុប ៖ សម្រេចចិត្ដលក់អវយវៈដើម្បីក្រពះ


អឺរ៉ុប៖ តាមការអោយដឹងពីសារពត៌មានអឺរ៉ុប បានអោយដឹងថា សព្វថ្ងៃនេះប្រទេសមួយចំនួន
ក្នុងតំបន់អឺរ៉ុបកំពុងជួបវិបត្ដិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ពោលគឺភាពគ្មានការងារធ្វើរបស់ប្រជាពល
រដ្ឋ ជាកត្ដាដ៏ចម្បង ដែលធ្វើអោយតំបន់នេះជូបនូវភាពស្មុគស្មាញខ្លាំង នាំអោយពួកគេសម្រេច
ចិត្ដលក់អវយវៈក្នុងខ្លួនពួកគេ។​​​​​​

មូលហេតុដែលគ្នានការងារធ្វើនេះហើយ ដែលធ្វើអោយមនុស្សក្នុងតំបន់អឺរ៉ុបមួយចំនួនបាន
ប្រកាសលក់ក្រលានរបស់ខ្លួនតាមគេហទំព័រនានា។ លោក Mircov មានអាយុ ៥០ឆ្នាំដែល
មានកូនពីរនាក់ ជាជនជាតិ ស៊ីបៀម៉ុងតេនីហ្ក្រូ បាននិយាយថា លោកបានលក់ក្រលានរបស់
លោកអស់រយះពេល​ ៦ខែទៅហើយ។ គាត់បានបន្ដថា ការធ្វើបែបនេះវាហាក់បីដូចជាការ
លើកតំកើនទីផ្សារងងឹតយ៉ាងដូច្នោះដែរ តែនេះដោយសារគាត់អស់ការងារធ្វើ ទូរស័ព្ធត្រូវ
បានបិទ ញ៉ាំអាហារបានតែមួយពេលក្នុងមួយថ្ងៃ គឺនំបុ័ងមួយដើមប៉ុណ្ណោះ។



ចំណែកនៅប្រទេស អ៊ីតាលី អេស្បាញ ក្រិច​ និងរុស្ស៊ីឯណ្ណោះវិញ សា្ថនភាពគ្មានការងារ
ធ្វើ ក៏ជុំរុញអោយប្រជាពរដ្ឋហ៊ានប្រកាសលក់សរីរាង្គរបស់ខ្លួនអោយទីផ្សារងងឹតផងដែរ។
បើតាមការអោយដឹងពីមន្ទីរសុខាភិបាលនៃតំបន់អឺរ៉ុប​ បានប្រាប់ថា ប្រជាពលរដ្ឋមួយចំនួន
ដោយសារតែគ្មានប្រាក់ចាយវាយប្រចាំថ្ងៃ ពួកគេចំនួន​មិនត្រឹមតែហ៊ានលក់ក្រលៀនទេ គឹ
ពូកគេថែមទាំងហ៊ានប្រកាសលក់ទាំង សួត ឆ្អឹង និងឈាមទៀតផង។

គួររំលឹកផងដែរថា សួតមួយគឹទីផ្សារងងឹតហ៊ានទិញក្នុងតម្លៃរហូតដល់ ២៥០,០០០ ដុល្លារ
ឯណោះ។ ទោះបីជាយ៉ាងណាក៏ដោយ យើងសង្ឃឹមយ៉ាងមុតមាំថា សង្គមកម្ពុជា នឹងគ្មាន
រឿងបែបនេះកើតឡើងទេ៕


ដោយ៖​ សារិន
ប្រភព៖ nytimes

 


Tags: lifestye knowdement black market body urope