CamNews

ទូរស័ព្ទ 

Nokia ទទួលបានជោគជ័យក្នុងរឿងក្តីជាមួយ Apple


ក្រុមហ៊ុន Nokia និងក្រុមហ៊ុន Apple ដែលសុទ្ធតែជាក្រុមហ៊ុនផលិតទូរស័ព្ទដៃធំជាងគេ
នៅ​លើពិភពលោក បានព្រមព្រៀងដោះស្រាយវិវាទពាណិជ្ជកម្មផ្តាច់មុខទាំងអស់រវាង
ក្រុមហ៊ុន​ទាំងពីរក្នុងកិច្ចព្រមព្រៀងមួយ ដែលតុលាការសម្រេចឲ្យក្រុមហ៊ុន Apple បង់
សំណង​ជំងឺចិត្តផ្តាច់តែមួយលើក និងភាគរយនៃប្រាក់ចំណេញទៅឲ្យក្រុមហ៊ុនផលិត
ទូរស័ព្ទដៃហ្វាំងឡង់ មួយនេះ។

កាលពីខែតុលាឆ្នាំ 2009 Nokia បានដាក់ពាក្យប្តឹង Apple របស់អាមេរិក និងចោទប្រកាន់
Apple ប្រើបច្ចេកវិទ្យាជាច្រើន របស់ Nokiaដែលគ្មានការបង់លុយ។ ក្រោយពីវិវាទ ជំទាស់
ប្តឹងវិញ ជាច្រើនលើកច្រើនដង ទីបំផុត Apple ក៏ត្រូវសុខចិត្តចុះចាញ់។ ក្រុមហ៊ុនរបស់Steve
Jobs យល់ព្រមបង់សំណងឲ្យ Nokia ដែលមាន២ប្រភេទ៖ មួយគឺលុយដើម្បីទិញសិទ្ធិ​ត្រូវ
បាន​ប្រើបច្ចេកវិទ្យា ហើយមួយទៀតគឺលុយបង់ជារៀងរាល់ឆ្នាំ។ Nokia បានឲ្យដឹង​ក្នុងសេចក្តី​
ថ្លែងការណ៍មួយនៅថ្ងៃនេះថា កិច្ចព្រមព្រៀងនេះនឹងបង្កើនលទ្ធភាព​ចំណេញប្រចាំត្រីមាស​
ទីពីររបស់ផ្នែកឧបករណ៍ និងសេវាកម្មរបស់ក្រុមហ៊ុន។
តែក្រុមហ៊ុន Nomura ធ្វើការទាយទុកថា Nokia នឹងបាត់បង់ឋានះជាអ្នកផលិត smartphone
ធំជាងគេ​លើពិភពលោក ធ្លាក់ចូលក្នុងដៃ Samsung Electronics ក្នុងត្រីមាសនេះ មិនតែ
ប៉ុណ្ណោះក៏ត្រូវ Apple បំបាក់មុខនៅក្នុងត្រីមាសបន្ទាប់ផងដែរ ៕

ប្រភព៖ Reuters
ដោយ៖ ណាវី ។

Tags: