CamNews

សម្រស់ 

វិធីធ្វើម៉ាស បិទមុខ ឱ្យស្បែក ស ភ្លឺរលោង និង គ្មានមុន (វគ្គ​ ២)

ស្បែកមុខ ស្ងួត គ្មានសំនើម ជំា ខ្មៅ គឺជាបញ្ហា ដ៏ធំមួយ សំរាប់មនុស្សគ្រប់ៗ រូប ជាពិសេស
សំរាប់មិត្តស្រ្តី។ ប៉ុន្តែ សូមកុំបារម្ភ ខាងក្រោមនេះ វិធីធ្វើម៉ាសបិទមុខ ដែលអាចធ្វើ ឱ្យស្បែក
មុខ របស់អ្នក ស ភ្លឺ ចែងចាំ រលោង និង គ្មានមុន ក្នុងរយៈពេល ដ៏ខ្លី៖

២/ ម៉ាសធ្វើឱ្យស្បែកមុខភ្លឺរលោង​ (សំរាប់អ្នកដែលមានស្បែកមុខស្ងួត)៖
-
ម្សៅទឹកដោះគោ (កូនក្មេង)​ ១ស្លាបព្រាបាយ
-ទឹកឃ្មុំ ១ស្លាបព្រាបាយ
-ទឹកក្រូចឆ្មា ១ស្លាបកាហ្វេ
-និង ទឹកប្រេង essential oil​​ ឬ​ sandal wood  ២ដំណក់  លាយចូលគ្នា   ឱ្យសព្វ  រួចបិទ ឬ
លាបលើផ្ទៃមុខ  ទុករយៈពេល ២០ ទៅ ២៥នាទី។ បន្ទាប់មក  លាងសំអាតមុខនឹងទឹកក្តៅ
ឧណ្ឌៗ។ ធ្វើបែបនេះ ២ដង ក្នុង ១សប្តាហ៍  ស្បែកមុខរបស់អ្នក នឹងប្រែក្លាយទៅជាស និង
ភ្លឺរលោង។

បញ្ជាក់៖ ទឹកប្រេង essential oil​​ ឬ​  sandal wood និង  ម្សៅទឹកដោះគោ  អាចរកទិញ
បានផ្សារទំនើប៕

ដោយ៖ វណ្ណៈ
ប្រភព៖ wikihow


Tags: Lifestyle Use a mask to gradually lighten skin​ 2