CamNews

កីឡាអន្តរជាតិ 

Floyd Mayweather ភ្ញាក់ផ្អើល ថាតើ ប៉ាក់គីអៅ ពិតជាអាចស៊ូបាន ហើយមើលដឹងពីក្បាច់របស់ខ្លួន

ព័ត៌មានកីឡា៖  Floyd Mayweather ដែលគ្មានប្រវត្ដិធ្លាប់ភ្លក្សរស់ជាតិថា ចាញ់ទាល់តែសោះ ហើយត្រូវបាន​គេស្គាល់ថា ជាកីឡាករដែលមានជំនាញ ខាងការពារ ព្រមទាំងវៃឆ្លាតទៀតនោះ ក៏ចេះមានការភ្ញាក់​ផ្អើលនឹង សមត្ថភាពគូរប្រកួតដ៏ខ្លាំងរបស់ខ្លួន ខាងមុខផងដែរ ខណៈដែលកីឡាករ ចោទសំនួរថា តើ​ប៉ាក់​គីអៅ ពិតជា​អាចស៊ូ នឹងស្វែងយល់ពីក្បាច់របស់គាត់​ពិតប្រាកដមែន ទេ​?

យោងតាមប្រភពគេហទំព័ត៌អន្ដរជាតិ​មួយ បានបង្ហាញឲ្យដឹងថា Floyd Mayweather ក៏ស្រាប់តែមានការ​​ភ្ញាក់ផ្អើលនឹង សមត្ថភាព របស់ ប៉ាក់គីអៅ ខណៈដែលកីឡាករ បានចោលសំណួរមួយថា តើ ប៉ាក់​គឺអៅ ពិតជាអាចស៊ូ នឹងការប្រកួតនេះ បានមែនដែរឬទេ? ការលើកឡើងដូច្នេះ មិនមែនមានន័យថា គាត់​មិនដឹងទេថាតើ ប៉ាក់គីអៅ ពិតជាអាចស៊ូនឹងការប្រកួត ហើយឆាប់យល់ពីក្បាច់នៃការប្រើរបស់គាត់ ប៉ុន្ដែសម្រាប់គាត់​គឺ ពិតជា អាចឆាប់យល់ នឹងទទួលបាននូវភាពច្បាស់លាស់ពីក្បាច់​របស់ ប៉ាក់គីអៅ វិញ។ 

ប៉ាក់គីអៅ ត្រូវបានគេស្គាល់ថា ជាកីឡាករ​ដែល អាចប្រើប្រាស់កណ្ដាប់ដៃ វៃ ដក មានភាពរហ័ស ហើយ​ធ្ងន់ អាចនិយាយបានថា មានសមត្ថភាព ដែល បទពិសោធន៍ Floyd មិនធ្លាប់​បានជួបប្រទះទាល់​តែ​សោះ​។ 

ទន្ទឹមនឹងការលើកឡើងនេះ​ផងដែរ Foloyd បានបន្ដទៀតថា គាត់ក៏បានស្គាល់ពីក្បាច់វ៉ៃរបស់ ប៉ាក់គីអៅ ផងដែរ ថាគេអាចប្រើកណ្ដាប់ដៃ ម៉ាត់ឆ្វេង ស្ដាំបានល្អ​ ប៉ុន្ដែត្រូវចាំថា ប៉ាក់គីអៅ នឹងជួបជាមួយ ម្ចាស់កណ្ដាប់ដៃមហាកម្លាំង ។ គាត់នឹងដឹងច្បាស់ពីក្បាច់ផ្ដួលដៃគូរប្រកួត ខណៈដែលគាត់​បានប្រកួត​ជាមួយ មួយរយៈពេល ។ អាចនិយាយបានថា គាត់គឺជាកីឡាករដែលមានភាពវៃឆ្លាត ​ហើយការប្រកួតនាពេល​ខាងមុខនេះ គឺគាត់មានទំនុកចិត្ដថា មិនឲ្យប៉ាក់គីអៅ រួចផុតពីទឹកទី ៥ នោះឡើយ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ .abs-cbnnews


Tags: boxing news Manny Pacquiao Floyd