CamNews

ព័ត៌មានអន្តរជាតិ 

ទូរទស្សន៍រដ្ឋ រុស្ស៊ី ច្រឡំចាក់ផ្សាយ ឯកសារសម្ងាត់ អាវុធនុយក្លេអ៊ែរ គ្រាប់បែកបាញ់កំទេច នាវាមុជទឹក

ព័ត៌មានអន្តរជាតិ ៖ វិមាន Kremlin របស់ប្រទេសរុស្ស៊ី    អោយដឹងថា ទូរទស្សន៍រដ្ឋ រុស្ស៊ី ច្រឡំចាក់ ផ្សាយដោយអចេតនានូវគម្រោងផែនការអាថ៍កំបាំង ស្តីពី សព្វាវុធនុយ ក្លេអ៊ែរ របស់ប្រទេសមហា អំណាចមួយនេះ។

ទូរទស្សន៍រដ្ឋរុស្ស៊ី ចំនួន ២ រួមមាន ដូចជា NTV និង Channel One   បានច្រឡំចាក់ផ្សាយឯកសារ ផ្លូវការ នៃផែនការសម្ងាត់ អាវុធនុយក្លេអ៊ែរ ពោល បណ្តារូបភាព ស្តែងអោយ ឃើញ ពីមន្រ្តីយោធា ផ្លូវការ គូសវាសលើឯកសារ ក៏ដូចជា ពិភាក្សាគ្នា ទៅលើ ប្រព័ន្ធសព្វាវុធនុយក្លេអ៊ែរដែលគេអោយ ឈ្មោះថា Status-6 ត្រូវបានរចនាម៉ូត ផលិតឡើង   ដោយ  Rubin ជាក្រុមហ៊ុនសាងសង់ នាវាមុជ ទឹកនុយក្លេអ៊ែរ មានមូលដ្ឋាន នៅក្នុងទីក្រុង St Petersburg ។


របាយការណ៍បញ្ជាក់អោយដឹងថា គ្រាប់បែកនុយក្លេអ៊ែរ   បាញ់ នាវា គឺ ជា គ្រាប់ បែកដ៏មានសក្តា នុពលបាញ់ចេញពីនាវាមុជទឹក ផលិត​ជា​សម្ងាត់​ និង​ជា​ពិសេស  ​បង្កើត​ តំបន់​ មាន​វិទ្យុសកម្ម​ដ៏​ធំ​ ទូលាយ​មួយ ដែល​នឹង​ពុំ​អាច​ប្រើប្រាស់​កើត​សម្រាប់​រាល់​សកម្មភាព​  យោធា  កសិកម្ម ឬ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​យូរ ។

ប្រភពបញ្ជាក់អោយដឹងថា បណ្តារូបភាពដែលច្រឡំចាក់ផ្សាយនោះ ត្រូវបាន ផ្តិតរូបភាពតម្កល់ជា ឯកសារ អំឡុងកិច្ចប្រជុំរវាង ប្រធានាធិបតី លោក Vladimir Putin និងមន្រ្តី យោធា នៅទីក្រុងជាប់ មាត់សមុទ្រ Black Sea ទីក្រុង Sochi អំឡុងថ្ងៃច័ន្ទ   ។   ដឹងអីថា ថ្ងៃបន្ទាប់ថ្ងៃអង្គារ ស្រាប់តែមាន ការភ័នច្រឡំធំ ចាក់ផ្សាយនៅលើទូរទស្សន៍គ្រប់គ្រងដោយរដ្ឋតែម្តង ប៉ុន្តែក្រោយមកត្រូវបានលុប ចោលភ្លាមៗ ទោះជាយ៉ាងណាក៏ដោយចុះ មានករណីផ្តិត    បាន រូបភាពភ្លាមៗ ពីសំណាក់ប្រភព ផ្សេងៗ។

អ្នកនាំពាក្យអោយលោក Putin លោក Dmitry Peskov បំភ្លឺអោយដឹងថា  ជាការពិត ពិតជាមានការ លេចធ្លាយឯកសារសម្ងាត់ពិតប្រាកដមែន ប៉ុន្តែតម្រូវអោយលុបចោលភ្លាមៗ និង  ជាបន្ទាន់ ។ នា ពេលអនាគត ពួកយើងនឹងរៀបចំចំណាត់ការការពារអោយបានច្បាស់ ថា  នឹង មិនមានករណីនេះ កើតឡើងទៀតនោះទេ។


ពុំទាន់ច្បាស់នៅឡើយថាតើ ចេតនាអ្វីអោយប្រាកដបានជាមានករណីលេចធ្លាយ  ឯកសារសម្ងាត់ នៅលើទូរទស្សន៍គ្រប់គ្រងដោយរដ្ឋយ៉ាងដូច្នេះ ។ ឯកសារសម្ងាត់ដែល មានការ  លេចធ្លាយលើក នេះ គឺត្រូវបានបង្ហាញឡើងអំឡុងមានកិច្ចប្រជុំ របស់លោក Putin ខណៈលោក  ព្រមានអោយដឹង ថា រុស្ស៊ី នឹងចាត់វិធានការសងសឹក ក្នុងគោលបំណងពង្រឹងយុទ្ធសាស្រ្តនៃ កម្លាំងអាវុធនុយក្លេអ៊ែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ theguardian


Tags: Int news Breaking news World news Unt news Hot news Russia Plane crash KGL9268 Sinai Egypt