CamNews

ព័ត៌មានអន្តរជាតិ 

ឆ្មក់ចូលភូមិ សម្លាប់មនុស្ស ហោចណាស់ ៣៣ នាក់ ចាប់ជម្រិត មនុស្សជាង ២០០ នាក់ផ្សេងទៀត

ព័ត៌មានអន្តរជាតិ ៖ សាក្សីរស់បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់ងារសារព័ត៌មានប៊ីប៊ីស៊ី អោយដឹងថា ក្រុមសកម្មប្រយុទ្ធមួយក្រុម បានលុកលុយចូលភូមិកន្លែង ភាគខាងជើង ឆៀងខាងកើតប្រទេសនីហ្សេ រីយ៉ា ក្នុងនោះ បានសម្លាប់ប្រជាពលរដ្ឋក្នុងភូមិ យ៉ាង   ហោចណាស់ ៣៣ នាក់ និង   ចាប់ជម្រិតហោច ណាស់ ២០០ នាក់ ។

ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា ក្រុមសកម្មប្រយុទ្ធ និងឧទ្ទាមមួយ ក្រុមនោះ ដែលបើកការ វាយប្រហារ គឺក្រុមឧទ្ទាម Boko Haram បានរឹបអូស ដោយចាប់ជម្រិត យុវវ័យជំទង់ទាំងប្រុស ទាំងស្រី និងក្មេងៗចេញពីភូមិ Gumsuri ។ សេចក្តីរាយការណ៍ បញ្ជាក់ថា ហេតុការណ៍វាយប្រហារនិងវាយលុក ចូលភូមិលើកនេះ បើកការវាយប្រហារ កាលពីថ្ងៃអាទិត្យ ចុង សប្តាហ៍ កន្លងទៅ ក៏ប៉ុន្តែ រឿងហេតុបែក ការណ៍ទាំងស្រុង ទើបតែបច្ចុប្បន្នភាពនេះទេ  ពោល នៅថ្ងៃ  ព្រហស្បត្តិ៍ ម្សិលមិញ ក្រោយពីសាក្សីរស់ បានរត់គេចខ្លូនមកដល់ទីក្រុង Maiduguri ។ ទន្ទឹមនឹងគ្នានេះដែរ សេចក្តីរាយការណ៍ពីកងទ័ពប្រទេស កាម៉េរូនអោយដឹងថា ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធ  បាន ១១៦  នាក់ ស្របពេលដែលពួកគេបាន បើកការវាយប្រហារ ទៅលើមូលដ្ឋានទ័ពរបស់ខ្លួន ។

បន្ថែមពីលើនេះ របាយការណ៍បញ្ជាក់ថា គ្រាន់តែរដ្ឋ Borno ក្នុងរយៈពេល ពីរទៅបីថ្ងៃចុងក្រោយនេះរង នូវការវាយប្រហារ ពីក្រុមសកម្មប្រយុទ្ធ ហោចណាស់ ដល់ទៅ ២ ដង ។ ករណី   បើកការវាយប្រហារពី សំណាក់ក្រុមឧទ្ទាមដ៏សាហាវមួយនេះ កាលពីពេលកន្លងទៅ វត្តមានពួកគេបា នមកដល់តាមរយៈការ ជិះរថយន្តពីរគ្រឿង និងច្រើននាក់ផ្សេងទៀត ថ្មើរជើង ។ ពួកគេបានឆ្មក់  ចូល តំបន់   ផ្សារ ដុតបំផ្លាញ ចោល ហាងទំនិញ និងផ្ទះសម្បែង ច្រើនជាង ៥០ ខ្នងទៅទៀត ។ ពុំ ទាន់  មានក្រុមណាមួយចេញមុខ មកអះអាងថា​ ជាការវាយប្រហាររបស់ខ្លួន នៅឡើយទេ ក៏ប៉ុន្តែសេចក្តីសន្និដ្ឋានពីរដ្ឋាភិបាលអោយដឹង ថា ជាការវាយប្រហារ ពីក្រុម Boko Haram ។

គួររំឮកថា ពលរដ្ឋស៊ីវិល ច្រើនជាង ២០០០ នាក់ ត្រូវបានសម្លាប់ ក្នុង    ការប៉ះទង្គិច ហឹង្សាជាមួយនឹង ក្រុមសកម្មប្រយុទ្ធអំឡុងឆ្នាំ​ ២០១៤ នេះ ភាគច្រើន នៅឯភាគខាងជើង ឆៀងខាងកើត ប្រទេស នីហ្សេ រីយ៉ា ពោលជាប់នឹងព្រំប្រទល់ដែន ប្រទេស កាម៉េរូន ៕

- អាន ៖ ផ្ទុះអាវុធ ជាច្រើនម៉ោង វាយប្រហារ សាលាគរុកោសល្យ មួយន្លែង សម្លាប់មនុស្ស ១៥ នាក់ ២៤ នាក់ទៀត របួស

- អាន ៖ ក្រុមឧទ្ទាម Boko Haram ប្រកាសជាផ្លូវការ ខ្លួនពិតជាអ្នក ចាប់ជំរិត ក្មេងស្រី ជាសិស្ស សាលា ទាំង ២២៣នាក់


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Nigeria Bokor Haram