ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា យោងតាមព័ត៌មាន Update ពីទំព័រសារព័ត៌មានសឹង្ហបុរី Channel newsasia អោយដឹងថា នាយករដ្ឋមន្រ្តី ប្រទេស សឹង្ហបុរី លោក Lee Hsien Loong បានអំ ពាវនាវ ដោយមានការទាក់ទងផ្ទាល់ជាមួយនឹង លោក Joko Widodo នាយករដ្ឋ មន្រ្តី ប្រទេស ឥណ្ឌូនេស៊ី ក្នុងការផ្តល់ជាជំនួយ ដល់ប្រតិបត្តិការរុករកយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើង ហោះ ហើរ QZ8501 ដែលបាត់ខ្លួន អំឡុងពេល ព្រឹកមិញនេះ ផ្ទាល់តែម្តង ដោយនាយករដ្ឋ មន្រ្តីសឹង្ហបុរី បន្តដឹងថា ៖ "Two RSAF C-130 search and locate aircrafts are on standby. Our ministers will follow up," ។
ដោយឡែក ក្នុងរយៈពេលដ៏ខ្លី ខណៈនាយករដ្ឋមន្រ្តីទាំងពីរ មកពីប្រទេស សឹង្ហបុរី និង ឥណ្ឌូនេស៊ី កំពុងតែធ្វើការទាក់ទងគ្នា ក្នុងការរុករកយន្តហោះនោះ គេក៏បានឃើញបេក្ខភាព នាយករដ្ឋមន្រ្តីប្រ ទេសម៉ាឡេស៊ី បានចូលខ្លួន ផ្តល់ជាជំនួយក្នុងប្រតិបត្តិការលើកនេះ ក្នុងនោះ លោកបញ្ជាក់ក្តែងៗ អោយដឹងថា ៖ "Very sad to hear that AirAsia Indonesia QZ8501 is missing. My thoughts are with the families. Malaysia stands ready to help." ។
ដោយឡែក យោងតាមសេចក្តីរាយការណ៍ ពីក្រុមហ៊ុនអាកាសចរណ៍ AirAsiaអោយដឹងថាមុនពេល យន្តហោះបាត់ខ្លួននោះ ពីលុតដែលជាអ្នកបើកបរយន្តហោះ ខាងលើ បានស្នើអោយមានការហោះ ហើរបង្វែរគោលដៅ ច្រើនជាងហោះអោយចំគោលដៅ អនុលោមតាមការគ្រោងទុក ពីព្រោះតែលក្ខ ខ័ណ្ឌអាកាសធាតុអាក្រក់ ។ ( "The aircraft ... was requesting deviation due to enroute wea - ther," the Malaysia-based carrier said in a statement posted on its Facebook page. ) ។
មិនយូរប៉ុន្មាន ក្នុងរយៈពេលដ៏ខ្លី ការទាក់ទងជាមួយនឹងយន្តហោះខាងលើ ក៏បាន បាត់ការទាក់ទង តែម្តង ស្របពេលដែល ករណីលើនេះ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេត ពី សំណាក់ នាយក ដ្ឋានគ្រប់គ្រងដែនអាកាស ប្រទេស ឥណ្ឌូនេស៊ី Indonesian Air Traffic Control (ATC) ពាក់ព័ន្ធ នឹងករណីបាត់យន្តហោះ កំឡុងព្រឹកមិញនេះ យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia ជើង ហោះហើរ លេខ QZ8501 ផ្ទុកមនុស្សសរុប ១៦២ នាក់ ៕
- អាន ៖ ផ្អើលមួយទ្វីបលោក ខណៈយន្តហោះ ក្រុមហ៊ុន AirAsia បាត់ខ្លួននៅ តំបន់អាស៊ី ជិតកម្ពុជា ព្រឹកមិញនេះ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia