CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលមួយទ្វីបលោក ខណៈយន្តហោះ ក្រុមហ៊ុន AirAsia បាត់ខ្លួននៅ តំបន់អាស៊ី ព្រឹកមិញនេះ

ព័ត៌មានអន្តរជាតិ ៖ យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលមានមនុស្សសរុបនៅលើយន្ត ហោះដល់ទៅ ១៦២ នាក់ បានបាត់ការទាក់ទង និងបាត់ខ្លួន តាមផ្លូវធ្វើដំណើរ ហោះពីប្រទេស​​   ឥណ្ឌូនេ ស៊ីទៅកាន់ប្រទេស សឹង្ហបុរី នាព្រឹកថ្ងៃទី ២៨ ថ្ងៃអាទិត្យ ព្រឹកមិញនេះបើយោងតាមការគូសបញ្ជាក់អោយ ដឹងពីមន្រ្តីផ្លូវការ និងអ្នកនាំពាក្យអោយក្រុមហ៊ុនអាកាសចរណ៍ខាងលើ ។


លោក J.A. Barata អ្នកនាំពាក្យអោយក្រសួងសាធារណៈការណ៍ និងដឹកជញ្ជូនប្រទេស ម៉ាឡេស៊ីផ្តល់ជា កិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មាន​ អោយដឹងថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍     AirAsia ជើង ហោះហើរលេខ QZ8501 ហោះចេញពីទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់   ប្រទេសសឹង្ហ បុរីបានបាត់ការទាក់ទង និងបាត់ខ្លួន នៅវេលាម៉ោង ៧ និង ៥៥ នាទីម៉ោងក្នុងស្រុក ទីក្រុង Jakarta ត្រូវ និងម៉ោងប្រមាណជាង​ ៥ និង ៥៥ នាទីម៉ោងនៅកម្ពុជា ។ គួររំឮកថា យន្តហោះ ប្រភេទ   Airbus A320- 200 បានហោះឡើងដោយចាកចេញដំណើរ ពីអាកាសយានដ្ឋាន Juanda international airport ក្នុងក្រុង Surabaya  ភាគខាងកើត east Java វេលាម៉ោង ៥ និង ២០ នាទីព្រឹក ខណៈគ្រោងទុក  ថា  នឹងមានការ ចុះចត នៅវេលាម៉ោង ៨ និង ៣០ នាទី នៅសឹង្ហបុរី ។ 


អគ្គនាយកដ្ឋាន ដឹកជញ្ជូនឥណ្ឌូនេស៊ី លោក Djoko Murjatmodjo អោយដឹងថា យន្តហោះ បាត់ខ្លួនខាង លើ ដឹកមនុស្សជារួមដល់ទៅ ១៦២ នាក់ ខណៈ ៧ នាក់ជាក្រុមសហសេវិក និង ១៥៥ នាក់  ជាក្រុមអ្នក ធ្វើដំណើរ ក្នុងនោះ ១៣៨ នាក់ជាយុវវ័យ ១៦ នាក់ជាក្មេងតូចៗ និងទារក ។ មិនត្រឹមតែប៉ុណ្ណោះ សេចក្តី រាយការណ៍ក៏មានការគូសបញ្ជាក់ ពីអត្តសញ្ញាណសញ្ជាត្តិពួកគេ ដូចគ្នាដែឬ ពោល    ១៤៩ នាក់ ជាជន​ជាតិឥណ្ឌូនេស៊ី ៣ នាក់ ជនជាតិកូរ៉េខាងត្បូង  ម្នាក់ជនជាតិ អង់គ្លេស ម្នាក់ជាជនជាតិ ម៉ាឡេស៊ី និងអ្នក ដំណើរម្នាក់ផ្សេងទៀត ជាជនជាតិ សឹង្ហបុរី ។


ជាការពិត ខណៈមានសេចក្តីរាយការណ៍ភ្លាមៗ ស្តីពីគ្រោះថ្នាក់ បាត់យន្តហោះក្រោយពីបាត់ការទាក់ទង លើកនេះ ក្រុមអ្នកជំនាញ ក៏ដូចជាសមត្តកិច្ច មកពីពីរប្រទេស ឥណ្ឌូនេស៊ី និង សឹង្ហបុរី បានសហការណ៍ គ្នាតាមរុករកយន្តហោះខាងលើ តាមបណ្តោយផ្លូវដែលយន្តហោះ ធ្វើដំណើរ ពោល​ធ្វើការរុករកចន្លោះ ជ្រ លងភ្នំ Belitung និង ភ្នំ Kalimantan ភាគខាងលិចនៃប្រជុំកោះ Borneo ផ្ទាល់តែម្តង​ ៕

* បញ្ជាក់ក្រុមការងាយើងខ្ញុំ និងផ្សាយជូនបន្តទៀត ចំពោះព័ត៌មានចុងក្រោយបំផុតក្រោយពីយើងទទួល បាន ៕

- អាន ៖ ពីលុត បើកយន្តហោះបាត់ខ្លួន AirAsia ស្នើសុំ ហោះបង្វែរគោលដៅ មុនវិនាទី ពេលបាត់ខ្លួន

ប្រែសម្រួល ៖ កុសល

ប្រភព ៖ Channnelnewsasia ប៊ីប៊ីស៊ី ស៊ីអិនអិន


Tags: Breaking news World news Unt news Hot news Singapore Indonesia AirAsia QZ8501