CamNews

ទូរស័ព្ទ 

ស្លាប់ដោយសារឆក់អគ្គីសនីពេលប្រើទូរស័ព្ទ"ថតចំលង "

បុរសម្នាក់ឈ្មោះ Dhanji Damor អាយុ 25ឆ្នាំ រស់នៅខេត្ត Panchmahal ប្រទេស ឥណ្ឌា
ត្រូវបានអគ្គីសនីឆក់ស្លាប់ នៅពេលដែលកំពុងតែនិយាយទូរស័ព្ទដែលផលិតនៅក្នុង
ប្រទេសចិន ។

បុរសម្នាក់នោះជួបគ្រោះថ្នាក់ខណៈពេលដែលគាត់និយាយទូរស័ព្ទផង និងសាកថ្មផង
ពេលដែលយកដល់មន្ទីរពេទ្យគ្រូពេទ្យបានអោយដឹងថា គាត់មានគ្រោះថា្នក់ដោយសារ
ឆក់អគ្គីសនី ។

នេះមិនមែនជាករណីដំបូងឡើយដែលគ្រោះថ្នាក់ដោយសារតែនិយាយទូរស័ព្ទ នៅក្នុង
ប្រទេស ឥណ្ឌា ។ កាលពីឆ្នាំទៅមានស្រ្តីម្នាក់រស់នៅក្នុងតំបន់ Andhra Pradesh ក៏បាន
ស្លាប់បាត់បង់ជីវិតដោយសារតែប្រើប្រាស់ទូរស័ព្ទផលិតនៅក្នុងប្រទេសចិនផងដែរ ។

ផលិតផលអេឡិចត្រូនិច ទូរស័ព្ទ ដែលផលិតនៅក្នុងប្រទេសចិន បច្ចុប្បន្ននៅក្នុងប្រទេស
ឥណ្ឌា មានការនាំចូលយ៉ាងច្រើន ព្រោះតែវាមានតំលៃថោក ម៉ូដពេញនិយម ។ តែគុណ
ភាពមិនល្អដូចជាផលិតផលក្រុមហ៊ុនពិតឡើយ ។ វាងាយធ្វើអោយមានគ្រោះថ្នាក់ដូច
ជាករណីខាងលើជាទីបំផុត ៕
(ប្រភពពី New York Time)
ដោយ៖ រដ្ឋា

Tags: