បន្ទាប់ពីត្រូវបានអ្នកប្រើប្រាស់រកឃើញថា iphone បានដំណើរការយឺតដោយសារគុណភាពថ្មរនោះ បានធ្វើអោយក្រុមហ៊ុន Apple ត្រូវបានអ្នកប្រើប្រាស់មួយចំនួនប្តឹង និងធ្វើអោយក្រុមហ៊ុននេះមានបញ្ហារចំពោះមុខច្បាប់។
ដោយហេតុនេះហើយ លោកTim Cook ទើបតែបង្ហាញអោយដឹងថា អ្នកប្រើប្រាស់ iOS 11 នឹងអាចបិទមុខងារ កាត់បន្ថយល្បឿន iphone ពេលថ្មចាស់នោះបាននូវកំណែអាប់ដេតថ្មី ដែលនឹងចេញនូវខែ មិនា នេះ។
“យើងនឹងអនុញ្ញាតអោយអ្នកប្រើប្រាស់អាចដឹងនូវគុណភាពថ្មរ iPhone របស់ពួកគេ គឹគ្មានអ្វីត្រូវលាក់បាំងនោះទេ, នេះបើតាមសម្តីរបស់លោក Tim Cook បានប្រាប់កាសែត ABC។ ក្នុងកំណែអាប់ដេតថ្មី នឹងប្រាប់ដំណឹងអោយអ្នកប្រើប្រាស់បានដឹងជាមុនថា iphone របស់ពួកគេនឹងកាត់បន្ថយល្បឿនដើម្បីជៀសវាងការរលត់ដោយចៃដន្យ។ វានឹងមាន បូតុងមួយសម្រាប់ បិទ/បើក មុខងារនេះ ប៉ុន្តែលោក Tim Cook នូវតែប្រាប់ថា អ្នកប្រើប្រាស់មិនគួរបិទមុខងារនេះនោះទេ។”
ប្រភពប្រែសម្រួលពី ៖ GSMarena