CamNews

ជីវិត និងការងារ 

ចំណាយ ១៦០០០ដុល្លារ ទិញកង់ មួយគ្រឿង

លោក Yu Yiqun នាយកក្រុមហ៊ុនផ្សព្វផ្សាយមួយនៅទីក្រុង ប៉េកាំង បានចំណាយប្រាក់ ១ សែន
យ័ន្ត (ជាង ១៦០០០ ដុល្លាអាមេរិក) ដើម្បីអោយគេរៀបចំកង់អោយខ្លួន។

ប្រាក់ ១ សែនយ័ន្ត ចំណាយទៅលើកង់មួយគ្រឿងគឺវាច្រើនខ្លាំងណាស់ តែលោកបានប្រាប់ថាកង់
របស់លោកនឹងត្រូវបានធ្វើឡើងដោយដៃសុទ្ធសាធជាកង់ម៉ាក Alex Moulton ដ៏ល្បី។

បុរសវ័យ ៤០ ឆ្នាំនេះបានបន្តផងដែរថា វាហាក់ដូចជាអ្នកជិះរថយន្ត Rolls-Royce ផងដែរនៅពេល
ដែលអ្នកជិះកង់មួយនេះ។ ការជិះកង់វាបានរំលឹកខ្ញុំដល់ពេលដែលឪពុករបស់ខ្ញុំបានឌុបខ្ញុំទៅរៀន
ក្នុងចម្ងាយជាង ៤០ គីឡូម៉ែត្រជារៀងរាល់ថ្ងៃ។

ការលើកឡើងរបស់មតិមួយចំនួនក៏បានបញ្ចេញមតិវិជ្ជមានចំពោះបុរសម្នាក់នេះផងដែរដែលគេ
យល់ថាវាជាការលើកវប្បធម៌ទូទៅរបស់ចិនផងដែរ ព្រោះប្រជាជនចិនដីគោកច្រើនជាង ៥០% គឺ
ប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ៕


ដោយ៖ ផានិត
ប្រភពពី៖ Lifestyle


Tags: lifestyle knowledge