ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពនៃវីដេអូ សត្វក្ដាន់មួយក្បាល ត្រូវបង្ខំចិត្ដលោតចូល
ទៅក្នុងរថយន្ដអ្នកទេសចរ ដើម្បីគេចចេញពីការតាមចាប់ស្ទាក់ ពីសំណាក់សត្វខ្លានោះ គឺ
បានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលជាខ្លាំង ហើយបាននិយាយថា សត្វក្ដាន់នោះ
ពិតជាមានសំណាងមែន។
រឿងរ៉ាវនេះ បានកើតឡើងនៅក្នុងឧទ្យានជាតិ Kruger នៅប្រទេសអាហ្វ្រិក។ បើយើងមើល
តាមវីដេអូវិញ សត្វកា្ដន់ដូចជា មិនបានលោតចូលទៅផ្ទៃខាងក្នុងរថយន្ដទេ។ វាហាក់ទំនង
ជាលោតទៅកល់នឹងកញ្ចក់រថយន្ដផ្ទៃមុខ រួចហើយដើរឆ្លងថ្នល់ ដើម្បីទទួលបានសុវត្ថិភាព
ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ សត្វខ្លាចំនួនពីរ ដែលបានដេញស្ទាក់សត្វក្ដាន់ សម្រាប់ជាអា
ហារនោះ គឺមិនបានបន្ដដេញសត្វក្ដាន់ទៀតទេ។ នេះជាវីដេអូឃ្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារី
ប្រភព៖ dailymail