CamNews

ព័ត៌មានអន្តរជាតិ 

ISIS បង្កៃគ្រាប់បែក បំផ្ទុះ កំទេច ប្រាសាទបុរាណ ទៀតហើយ នៅទីក្រុង សម័យដើម

ព័ត៌មានអន្តរជាតិ ៖​ ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS បានបំផ្លាញ មួយផ្នែកទៀតហើយនៃប្រាសាទ បុរាណមួយផ្សេងទៀត នៅក្នុងទីក្រុង     បុរាណ  Palmyra  ប្រទេស ស៊ីរី នេះបើយោងតាមការគូស បញ្ជាក់ដោយផ្ទាល់ពីសំណាក់ សកម្មជន ក៏ដូចជា សាក្សីបានឃើញហេតុការណ៍ផ្ទាល់ភ្នែក ។


ប្រភពដដែលបន្តអោយដឹងថា ៖ ចេតនានៃការកម្ទេច ប្រាសាទបុរាណ មានឈ្មោះថា Bel លើកនេះ ពុំទាន់ជាក់ច្បាស់ ១០០ភាគរយនៅឡើយទេ ប៉ុន្តែ ពលរដ្ឋក្នុងស្រុកអះអាងអោយដឹងថាមានករណី បំផ្ទុះដ៏ខ្លាំងសម្បើមមួយ ។ គួរបញ្ជាក់ថា មួយសប្តាហ៍កន្លងទៅនេះ  ក្រុម រដ្ឋអ៊ីស្លាមជ្រុលនិយម IS បានបង្ហោះផ្សាយប្រជុំរូបភាព មួយចំនួន សរបញ្ជាក់ ពីការកំទេចផ្នែកមួយចំនួននៃប្រាសាទបុរាណ Baalshamin ។ របាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមរដ្ឋអ៊ីស្លាម  ជ្រុល  និយម ISIS បានដណ្តើម និងគ្រប់គ្រងបាន ទីក្រុង Palmyra អំឡុងខែ ឧសភា កន្លងទៅនេះ ញ៉ាំង   អោយមានភាពភ័យខ្លាច ថាទីក្រុងបុរាណមួយនេះ ពិតជាប្រឈមនឹងហានិភ័យខ្លាំង ។ ពលរដ្ឋក្នុង   ស្រុក ម្នាក់ គូសបញ្ជាក់ ដល់សារព័ត៌មាន Associated Press អោយដឹងថា ៖ វាគឺជាការបំផ្លាញទាំងស្រុង ហើយ ពោល ដុំថ្ម បុរាណ ក៏ដូចជា សសរប្រាសាទ រងនូវការកំទេចធ្លាក់ដល់ដី ។ វាគឺជាការបំផ្ទុះមួយ សូម្បីតែមនុស្ស គរថ្លង់ ក៏អាចមើលឃើញដូចគ្នាដែរ ៕

- អាន ៖ ISIS បង្កៃគ្រាប់បែក បំផ្ទុះ កំទេច ប្រាសាទបុរាណ អាយុ ២០០០ ឆ្នាំ ជាសម្បត្តិបេតិកភណ្ឌ​ពិភពលោក


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants ISIS