- អាន ៖ ព្រឺក្បាល ៖ រកឃើញ សាកសព ដល់ទៅ ជិត ២៥០ នាក់ ផ្តុំនៅក្នុងផ្នូរធំតែមួយ
ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សេចក្តីថ្លែងការណ៍ ផ្លូវការ របស់រដ្ឋាភិបាល ប្រទេសអ៊ីរាក់ ទំព័រសារព័ត៌មានប៊ីប៊ីស៊ី បានចេញផ្សាយអោយដឹងថា ហោចណាស់ ជនរងគ្រោះដល់ទៅ ៣២២ នាក់ មកពីក្រុមកុលសម្ព័ន្ធ Sunni ត្រូវបានសម្លាប់រង្គាល ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ជ្រុលនិយម ។
ក្រសួងសិទ្ធមនុស្ស ប្រទេសអ៊ីរ៉ាក់ បានអះអាងអោយដឹងថា សាកសពច្រើនជាង៥០នាក់ត្រូវបានប្រទះ ឃើញនៅក្នុងលំហូរទឹកមួយកន្លែង ខណៈក្រុមមនុស្ស ៦៥ នាក់ផ្សេងទៀត មកពីក្រុម កុល សម្ព័ន្ធដទៃ ទៀតក្រុមកុលសម្ព័ន្ធ Al-Bu Nimr ត្រូវបានចាប់ជម្រិត ។ គួរបញ្ជាក់ថា ការវាយប្រហារ ចុងក្រោយបំផុត ពីសំណាក់ ក្រុមសកម្មប្រយុទ្ធខាងលើ គឺត្រូវបានគេមើលអោយឃើញថា កើតឡើង កាលពីព្រឹកថ្ងៃ អា ទិត្យ ដោយនៅក្នុងនោះ បានសម្លាប់មនុស្សរង្គាល ដោយមានជាការបាញ់បោះ សម្លាប់មនុស្សក្រុមកុល សម្ព័ន្ធហោចណាស់ ៥០ នាក់ ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ជ្រុលនិយម IS ជាទូទៅមានការគ្រប់ ដណ្តប់ទៅលើតំបន់/ផ្នែក ធំៗ នៅក្នុងប្រទេស អ៊ីរ៉ាក់ និង ស៊ីរី ។ ប្រភពពីក្រសួង បន្តអោយដឹងថា ក្រុម IS បានបង្ខាំងទុក ចំណាប់ខ្មាំង ៦៥ នាក់ ជាទណ្ឌិតសង្គ្រាម ខណៈក្រុមមួយនេះ បាន រឹបអូស និងលួច យកបសុសត្វ ជាស្បឿងដ៏សំខាន់ ពីក្រុមកុលសម្ព័ន្ធដូចគ្នាដែរ ។
មេដឹកនាំកំពូល នៃក្រុមកុលសម្ព័ន្ធ លោក Sheikh Naeem Al Gaoud ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទំព័រ ប៊ីប៊ីស៊ីអោយដឹងថា រដ្ឋាភិបាលបានបោះបង់ចោល ពួកយើង និង ជាការបញ្ជូនបន្តទៅដល់ក្រុម ISIS ។ ពួកយើងបានស្នើសុំ សព្វាវុធជាជំនួយ ក៏ប៉ុន្តែ មានតែការសន្យា ពុំមានការផ្តល់អោយជាក់លាក់នោះទេ
ប្រភពបន្តអោយដឹងថា ជនរងគ្រោះ កើតចេញពីការវាយប្រហារចុងក្រោយ នាព្រឹក ថ្ងៃអាទិត្យ នោះ រួម មានដូចជា ស្រ្តី ១០ នាក់ និងក្មេងៗតូចៗដទៃទៀត ត្រូវបានចាប់ចង និងបាញ់សម្លាប់ ជា សាធារណៈ ខណៈជាការដាក់ទណ្ឌកម្ម សម្រាប់អ្វីដែល ក្រុម IS បានមើលអោយឃើញថា ជាការ តស៊ូប្រឆាំងក្រុម ខ្លួនពីសំណាក់ ក្រុមកុលសម្ព័ន្ធ។
គួរបញ្ជាក់ថា ក្រុមមនុស្សជាជនរងគ្រោះ រាប់សិបនាក់ រាប់រយនាក់ មក ពីក្រុមកុលសម្ព័ន្ធ Al-Bu Nimr ត្រូវបានគេប្រទះឃើញថា បានស្លាប់បាត់បង់ជីវិតនៅក្នុងផ្នូរដ៏ធំមួយផ្តុំនៅកន្លែងតែមួយនាដើមសប្តាហ៍ នេះ ។ ដោយឡែក ជនរងគ្រោះ ៤០ នាក់ផ្សេងទៀត ត្រូវបានសម្លាប់ កាលពី អំឡុង ថ្ងៃសៅរ៍ ថ្ងៃចុង សប្តាហ៍ ៕
- អាន ៖ ព្រឺក្បាល ៖ រកឃើញ សាកសព ដល់ទៅ ជិត ២៥០ នាក់ ផ្តុំនៅក្នុងផ្នូរធំតែមួយ
ប្រែសម្រួល ៖កុសល
ប្រភព ៖ ប៊ីប៊ីស៊ី