CamNews

យល់ដឹង 

បុរសម្នាក់រស់នៅក្នុង កូនផ្ទះតូចមានទំហំ ៨៩ ហ្វីតការ៉េ

ទីក្រុង New York និងទីក្រុង San Francisco កំពុងតែស្វែងរកវិធីសាស្រ្តថ្មីក្នុងការរៀបចំលំនៅស្ថាន
អោយមានរបៀបរៀបរយ និងស៊ីទំហំអស់តិចខណៈដែលមនុស្សកាន់តែកើនឡើង។

ហើយក្នុងគំរោងនេះគេបានសង្កេតឃើញមានកូនផ្ទះតូចមួយបានសង់នៅជាយក្រុង Washinton D.C
ម្ចាស់គំនិតនៃផ្ទះតូចល្អិតមួយនេះមិនមាននរណាថ្មីក្រៅពីលោក Jay Shafer នោះទេដែលលោកបាន
សង់ផ្ទះតូចនេះឡើងដើម្បីសាករស់នៅ ហើយសង្ឃឹមថាប្រសិនបើលោកអាចរស់នៅបាន នោះផ្ទះ
ដែលមានទំហំ ៨៩ ហ្វីត ការ៉េ នេះ នឹងត្រូវបានគេសាងសង់ទូទាំងសហរដ្ឋអាមេរិកដើម្បីកាត់បន្ថយ
បញ្ហាសង់ផ្ទះអស់ដីធំពេក។

នេះគឺជាការសាកល្បងមួយដែលប្រកបដោយភាពច្នៃប្រឌិត និងមានសារប្រយោជន៍ច្រើនសម្រាប់
សង្គមនៅក្នុងពិភពលោក៕


ដោយ៖ ផានិត
ប្រភពពី៖ businessinsider


Tags: lifestyle knowledge