CamNews

យល់ដឹង 

ប្រភេទ​អាហារ​ដែល​ល្អ សម្រាប់​សុខ​ភាព​ភ្នែក

១-ការ៉ុត៖ ការ៉ុតត្រូវបានដឹងបានយ៉ាងយូរហើយថា ពួកវាគឺជាអាហារសម្រាប់បំប៉នគ្រាប់ភ្នែក ដោយសារតែ វាមានផ្ទុកនូវសារជាតិ វីតាមីន A ដ៏​ច្រើន​។

២-ផ្លែបឺរ៖ ផ្លែបឺរ គឺជាប្រភេទអាហារម្យ៉ាង ក្នុងចំណោមពពួកអាហារដែលសំបូរទៅដោយសារ ជាតិបំប៉នជាច្រើន ដូច្នេះវាគ្មានអ្វីចម្លែក នោះទេ ដែលថា ពួកវាពិតជាមានភាពអស្ចារ្យចំពោះសុខភាពគ្រាប់ភ្នែក។ ពួកវា មានផ្ទុកនូវ សារជាតិ luteinច្រើនជាងប្រភេទផ្លែឈើ ផ្សេងៗទៀត។ សារជាតិ lutein គឺមានអត្ថប្រយោជន៍ជាពិសេស ក្នុងការ ការពារនូវ ជំងឺឡើងបាយ និង ការមើលឃើញចុះអន់ខ្សោយ ។ ផ្លែបឺរ ក៏ជាប្រភពដ៏ល្អនៃ សារជាតិបំប៉នចាំបាច់សម្រាប់ភ្នែកដទៃៗទៀតរួមមានដូចជា ៖ វីតាមីនA , វីតាមីនC , វីតាមីន B6 , និង វីតាមីន E។
៣-ផ្កាខាត់ណាខៀវ ៖ ផ្កាខាត់ណា គឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន C, កាល់ស្យូម, lutein, zeaxanthin និង  sulforaphane ។

៤-ស៊ុត៖   ស៊ុតគឺពិតជាប្រភពដ៏ប្រសើរបំផុត នៃពពួកសារជាតិបំប៉នសម្រាប់សុខភាពមានដូចជា៖វីតាមីន A, zinc, lutein, lecithin, វីតាមីន B12 , វីតាមីន  D  និង  cysteine ។

៥-ស្ពៃក្តោបច្រើនមុខ៖ ស្ពៃក្តោបប្រភេទផ្សេងៗជាច្រើន ក៏ដូចជាស្ពីណាចផងដែរ វាគឺជាប្រភពដ៏ល្អ នៃសារជាតិវីតាមីន A, lutein និង zeaxathin ។

៦-ផ្លែប៉េងប៉ោះ៖  ផ្លែប៉េងប៉ោះ គឺមានផ្ទុកនូវសារជាតិ វីតាមីន C និង lycopene ដ៏ខ្ពស់ ដែលវាជាសារជាតិបំប៉នពីរប្រភេទ យ៉ាងសំខាន់សម្រាប់គ្រាប់ភ្នែក ។
៧-គ្រាប់ផ្កាឈូករ័ត្ន៖ គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុកសារជាតិ selenium ដែលវាជាសារជាតិបំប៉នមួយប្រភេទ ដែលអាចការពារ អ្នកពីជំងឺភ្នែកឡើងបាយ និង ជម្រុញការពារសុខភាពទាំងអស់របស់គ្រាប់ភ្នែក ។

៨-ខ្ទឹមស៖  ខ្ទឹមស មានផ្ទុកសារជាតិ selenium និង សារជាតិបំប៉នសម្រាប់គ្រាប់ភ្នែកដ៏ទៃទៀត មានដូចជា វីតាមីន C និង quercetin ។
៩-ត្រីសាម៉ុង៖ ត្រីសូម៉ុង គឺសំបូរទៅដោយអាស៊ីតខ្លាញ់ត្រី អូមេហ្គា៣ ដែលវាមានសារៈប្រយោជន៍ យ៉ាងខ្លាំង ក្នុងការ រក្សាការពារសុខភាពភ្នែកបានទាំងស្រុង។ វាក៏មានផ្ទុកផងដែរ នូវ អាស៊ីតហ្វូលីក, វីតាមីន D, វីតាមីន B6 , វីតាមីន B12  និង វីតាមីន A៕



ផ្តល់សិទ្ធដោយ ៖​ ខ្មែរថកឃីង


Tags: healthy tips