ផ្លែសាច់ ឬ ស្លាកស្នាម គឺជាសាច់ដុះ ឬ ស្លាកស្នាម ដែលមាននៅលើស្បែករបស់អ្នក បន្សល់ មកពី ការរងរបួស ដោយគ្រោះផ្សេងៗ។ ស្លាកស្នាមនេះ មានសញ្ញាបង្ហាញដូចជា មានពណ៌ ផ្កាឈូកស្លេកស្លាំង ឬ ពណ៌ត្នោត ដែលមាននៅជាប់ស្បែក ដែលធ្វើឱ្យស្បែករបស់អ្នក បាត់ នូវភាពទាក់ទាញ និង មើលទៅគួរឱ្យញញើត។ ខាងក្រោមនេះ គឺជាវិធីព្យាបាលផ្លែសាច់ ឬ ស្លាកស្នាម ដោយធម្មជាតិ។
ទឹកឃ្មុំ៖ វិធីដ៏ប្រសើរបំផុត សំរាប់ព្យាបាលផ្លែសាច់ ឬ ស្លាកស្នាម ដោយធម្មជាតិ គឺប្រើទឹក ឃ្មុំសុទ្ធ។ ទឹកត្រូវបានគេយកមកប្រើប្រាស់ ជាច្រើនសតវត្សន៍ មកហើយដើម្បីព្យាបាលស្នាម និងការរលាកភ្លើង។ វិធីប្រើយកទឹកឃ្មុំសុទ្ធមកលាបនៅលើស្លាកស្នាម៣ទៅ៤ដង ក្នុងមួយថ្ងៃ រហូតដល់បាត់ស្នាមនោះ។
ផ្លែចេក៖ សូមយកផ្លែចេកទុំជោរ មួយផ្លែ ច្របាច់ ឬកូរឱ្យម៉ដ្ឋ បន្ទាប់មក យកវាមកបិទនៅ លើកន្លែង ដែលមានមុន ឬ ស្លាកស្នាមនោះ ទុករយៈពេល ១០នាទី រួចលាងសំអាតទឹកចេញ ជាការស្រេច។ វិធីនេះ នឹងជួយបំបាត់ស្លាកស្នាម នៅលើស្បែកមុខ របស់អ្នកបានយ៉ាងឆាប់ រហ័ស៕