CamNews

ព័ត៌មានអន្តរជាតិ 

ការកាត់ទោសប្រហារជីវិតជនជាតិហ្វីលីពីន នៅឥណ្ឌូនេស៊ី ត្រូវបានពន្យាពេលហើយ ក្រោយ Pacquiao ស្នើសុំជាពិសេស

ព័ត៌មានអន្ដរជាតិ៖​ ទណ្ឌិតជនជាតិហ្វីលីពីន​ ដែលត្រូវតុលាការឥណ្ឌូនេស៊ី សម្រេចកាត់ទោសប្រហារជីវិត​នោះ​ បានត្រូវពន្យាពេលបណ្ដោះអាសន្ន ក្រោយពីមានការចូលខ្លួនសារភាពពីជនសង្ស័យ ទាក់​ទង​ទៅ​និង ករណីអំពើខុសច្បាប់ទាំងនោះ ។ 

យោងតាមរបាយការណ៍វិទ្យុ DZBB ប្រចាំនៅទីក្រុង ម៉ានីល បានចុះផ្សាយឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះថា​ Christine Pasadilla alias Kristina Sergio បានធ្វើដំណើរទៅកាន់ស្នងការប៉ូលីស​ ហើយ​សារ​​ភាពទោសកំហុសពីករណីរត់ពន្ធគ្រឿងញៀនដែល ត្រូវចោទប្រកាន់លើក្មេងស្រីឈ្មោះថា Mary Jane Veloso ។ 

ទន្ទឹមគ្នានោះដែរ ប្រភពពីទូរទស្សន៍ A News ក៏ចុះផ្សាយដែរថា  Pasadilla ព្រមទាំងដៃគូររបស់ខ្លួនបាន​​ចូលខ្លួនសារភាពទោសកំហុស ដោយសារតែមានការគំរាមកំហែង លងបន្លាចដល់អាយុជីវិតពួក​គេពីសមាជិកគ្រួសារជនជាប់ចោទ។ ប្រភពព័ត៌មានបានបន្ដទៀតថា ជនសង្ស័យបានទទួលព័ត៌មានពីអ្នកជិតខាងរបស់ខ្លួន​​ ក្នុងតំបន់​ Talavera ក្នុងខេត្ដ Nueva Ecija នៃប្រទេសហ្វីលីពីន បានប្រាប់ពួកគេថា គ្រួសារ Mary Jane Veloso នឹងធ្វើការសងសិកមកលើពួកគេវិញ ប្រសិនបើក្មេងស្រីម្នាក់នោះ ត្រូវកាត់ទោសប្រហារជីវិត ។ 

យោងតាមសេចក្ដីរាយការណ៍តាមទូរស័ព្ទពីក្រុមមន្ដី្រប៉ូលីសនៅទីនោះ​បានបំភ្លឺថា ជនសង្ស័យដែល​មក​សារ​ភាព​នោះ គឺមកដល់ដល់ស្នងការប៉ូលីសកាលពីម៉ោង ១១ៈ00 ហើយបើតាមការសារភាពនេះ គឺមិន​មែនជាការស្ម័គ្រចិត្ដនោះទេ គឺជាការគំរាមកំហែងអាយុជីវិតច្រើនជាង​តាមរយៈ ទូរស័ព្ទ និង បណ្ដាញ​ទំនាក់ទំនង សង្គមហ្វេសប៊ុក។ ជនសង្ស័យបានលើកឡើងថា គ្រួសាររបស់ នាង បាននិយាយ​ពាក្យអាក្រក់ជាច្រើន មកលើពួកគេ ។ 

ជនសង្ស័យទាំងពីរ ក្រោយពីមានការសួរនាំ និង សារភាពរួចមក ក៏ត្រូវប៉ូលីសរៀបចំសំណុំរឿងបែប​បទបញ្ជូនទៅតុលាការ​ និង ធ្វើការចោទប្រកាន់ពីបទ ជួនដូរគ្រឿងញៀន មនុស្ស ហើយលើសពីនេះទៅ ក៏រង់ចាំការស៊ើបអង្កេតបន្ដទៀត ដើម្បីបំភ្លីករណីនេះឲ្យកាន់តែច្បាស់​។ 

ក្រោយពីទទួលបានដំណឹងដូច្នោះ សេចក្ដីសម្រេចកាត់ទោសប្រហារជីវិត​ ត្រូវពន្យាពេលបណ្ដោះ​អាសន្នក្រោយពីរង់ចាំការតាមដានស៊ើបអង្កេតបន្ដ​។​

គូសបញ្ជាក់ផងដែរថា Mary Jane Veloso ត្រូវបានចាប់ខ្លួនកាលពី ខែមេសា ឆ្នាំ ២០១០ ក្នុងព្រលាន​យន្ដ Yogyakarta ក្នុងទីក្រុងប្រទេសឥណ្ឌូនេស៊ី ហើយក៏ត្រូវកាត់ទោសប្រហាជីវិត ពីបទជូញដូរគ្រឿង​ញៀន ។ ហើយមិនត្រឹមតែប៉ុណ្ណោះថ្មីៗនេះ ទាក់ទងនឹងការកាត់ទោសប្រហាជីវិតជនហ្វីលីពីនម្នាក់នេះ លោក ប៉ាក់គីអៅ ដែលជាកីឡាករល្បីលើពិភពលោក ហ៊ានលះបង់កេរ្ដិ៍ឈ្មោះមុខមាត់ ដើម្បីសុំអង្វរដល់ថ្នាក់ដឹកនាំ ប្រទេស​ឥណ្ឌូនេស៊ី ​សុំការលើកលែង បន្ធូបន្ថយទោសដល់​ ក្មេងស្រីម្នាក់នេះផង​ដែរ ។ 

អាន៖ ប៉ាក់គីអៅ លើកដៃសំពះសំអង្វរដល់ ថ្នាក់ដឹកនាំ ប្រទេសឥណ្ឌូនេស៊ី លើការកាត់ទោសប្រហាជីវិត ជនជាតិហ្វីលីពីន


ដោយ៖ អឿ អ៊ុយ

ប្រភព៖ gmanetwork


Tags: International news Mary Jane Veloso