CamNews

ព័ត៌មានអន្តរជាតិ 

សហពីលុត Germanwings ប្រើឈ្មោះខ្មោចអាកាស ឬ "Skydevil" ស្វែងរក សេចក្តីស្លាប់ មុនបើកយន្តហោះទម្លាក់

ព័ត៌មានអន្តរជាតិ ៖ សហពីលុត ដែលរងការចោទប្រកាន់បើកយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Ger- manwings ទម្លាក់ លោក Andreas Lubitz នោះ បានប្រើប្រាស់គណនីឈ្មោះបិសាចចិត្តអាក្រក់ដែនអា កាស ឬ "Daredevil" ក្នុងការស្រាវជ្រាវរកពាក្យគន្លឹះឈានទៅរកសេចក្តីស្លាប់ ដូចជា ៖ " របៀបក្នុងការ ការបើកយន្តហោះទម្លាក់ " "របៀបសម្លាប់ខ្លួន" ក៏ដូចជា "គន្លឹះសុវត្ថិភាពបន្ទប់កាប៊ិន" ជាដើម ។

របាយការណ៍ បញ្ជាក់អោយដឹងថា ៖ ស្ថិតនៅក្នុងវ័យ ២៧ ឆ្នាំ លោក Lubitz មួយថ្ងៃមុន បើកយន្តហោះ ទម្លាក់ក៏ដូចជា ថ្ងៃបើកយន្តហោះទម្លាក់ រាល់ពាក្យគន្លឹះដែលលោកស្រាវជ្រាវ តាម ប្រព័ន្ធ កុំព្យូទ័រនោះ ត្រូវបានក្រុមមន្រ្តីពាក់ព័ន្ធបញ្ជាក់បានហើយ ពោល លោកបានប្រើប្រាស់  គណនី  ឈ្មោះ Skydevil ជា ភាសាអង់គ្លេស ដែលឈ្មោះនេះផ្ទាល់ផ្សាភ្ជាប់ ជាមួយនឹងខ្សែភាពយន្ត ឆ្នាំ  ១៩៣២ មានឈ្មោះថា Sky Devils ដែលនាំមុខដោយតារាសម្តែង Spencer Tracy ។ 

ក្រុមអ្នកតាមដានស៊ើបអង្កេត ដែលបានបើកការស្រាវជ្រាវចូលទៅក្នុង  កុំព្យូទ័រ រកឃើញនៅក្នុងអាគារ ស្នាក់នៅ នាទីក្រុង Dusseldorf បានរកឃើញរបកគំហើញ ២ ទៅ ៣ ផ្សេងពីគ្នាខណៈលើកឡើងអោយ ដឹងថាលោក Lubitz មានវិបត្តិផ្លូវចិត្ត រហូតឈានដល់ថ្នាក់  គិតថា  លោក  នឹងអាចពិការភ្នែក ។ ពាក្យ គន្លឹះ "ពិការភាព ចក្ខុវិញ្ញាណ" ត្រូវបានសហពីលុត ខាង   លើ ស្រាវជ្រាវ ជាច្រើនលើកច្រើនសា អំឡុង ពេលដែលលោកស្វែងរកការព្យាបាល នៅគ្លឹនីកសាកលវិទ្យាល័យ ។

ក្រុមតាមដានស៊ើបអង្កេត មានជំនឿជាក់អោយដឹងថា លោក Lubitz   ពិតជាបានគិតថាខ្លួន នឹងឈាន ទៅរកភាពពិការភ្នែក រហូតញ៉ាំងអោយលោកមានភាព   ភ័យខ្លាច ពី  ការបញ្ឈប់ការងារ ជាអ្នកបើកបរ យន្តហោះ ។ មិនត្រឹមតែប៉ុណ្ណោះ ប្រវត្តិដ៏យូរអង្វែង នៃ ជម្ងឺ     បាក់ទឹកចិត្តធ្ងន់ធ្ងរ របស់លោក ស្ថិតនៅ ក្រោមការលាក់បាំងរហូត ទើបតែមកទល់បច្ចុប្បន្នភាព នៅពេលធ្លាក់  យន្តហោះ ទើបអាជ្ញាធរអាកាស ចរស៊ីវិលអាល្លឺម៉ង បានដឹង ពីប្រវត្តិជម្ងឺ របស់សហពីលុតរូបនេះ ។

ដោយឡែក ក្រុមហ៊ុនធំ Lufthansa ទទួលបន្ទុកគ្រប់គ្រងពីលើក្រុមហ៊ុនអាកាស ចរណ៍ Germanwings កាលពីសប្តាហ៍មុន បានសារភាពថាខ្លូនពិតជាបានដឹងឮ ស្ថានភាពជម្ងឺរបស់  សហពីលុតរូបនេះ ចាប់ តាំងពីវត្តមានរបស់លោក ចូលហ្វឹកហ្វើនជាមួយនឹងក្រុមហ៊ុន ក្នុងឆ្នាំ ២០០៩ ។ គួររំឮកថា សហពីលុត រូបនេះ រងនូវការចោទប្រកាន់ថាបានបើកយន្តហោះ    ក្រុមហ៊ុន Germanwings ជើងហោះហើរ 9525 ទម្លាក់​ចូលទៅក្នុងជ្រលងភ្នំ Alps ប្រទេសបារាំង សម្លាប់មនុស្ស ១៥០ នាក់ គ្មានសល់ ខណៈមុនវិនាទី ធ្លាក់បន្តិច លោកបានបង្ខាំងទុក កាពីទែន អោយនៅក្រៅបន្ទប់ កាប៊ិន ។

របាយការណ៍ កាលពីពេលកន្លងទៅនេះ អោយដឹងថា លោក  Lubitz បានស្វែង   ជ្រាវរកពាក្យគន្លឹះនៅ លើប្រព័ន្ធអ៊ិនធើណេត ពីរបៀបធ្វើអត្តឃាតផ្សេងគ្នា និង ពាក្យគន្លឹះព័ត៌ មាន  បន្ទប់កាប៊ិន ជាដើម នេះ​ បើយោងតាមការគូសបញ្ជាក់ ពីព្រះរាជអាជ្ញា ។ យ៉ាងណាមិញ ព័តមាន ទាក់ទងមួយចំនួនផ្សេងទៀត កំពុងតែសាកសួរ ទៅលើក្រុមសមាជិក​គ្រួសាររបស់ សហពីលុត ដើម្បីឈាន  ទៅ កំណត់បាន ចេតនា ក៏ដូចជា និន្នានាខ្ពស់ ដែលញ៉ាំងអោយសហពីលុតរូបនេះ បើកយន្តហោះទម្លាក់ ៕

- អាន ៖ ១ សប្តាហ៍ មុនបើកយន្តហោះ Germanwings ទម្លាក់ សហពីលុត ស្វែងរក "សេចក្តីស្លាប់" ទុកមុនបាត់ទៅហើយ


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដឹមីរ័រ


Tags: Int news Breaking news World news Unt news Hot news France Germanwings plane crash