ព័ត៌មានអន្តរជាតិ ៖ សហពីលុត ដែលរងនូវមន្ទិលសង្ស័យ មានចេតនា បើកយន្តហោះ ក្រុមហ៊ុនអាកាស ចរណ៍ Germanwings ទម្លាក់ទៅជ្រលងភ្នំ Alps ប្រទេសបារាំងនោះ បានស្វែងរក ពាក្យគន្លឹះ "វិធីសាស្រ្ត សម្លាប់ខ្លួន" និង ពាក្យគន្លឹះ "សុវត្ថិភាពទ្វារចូលបន្ទប់កាប៊ិន" រួចបាត់ទៅហើយ នេះ បើយោងតាមការដក ស្រង់សម្តីព្រះរាជអាជ្ញា ប្រទេស បារាំង ។
ពាក្យគន្លឹះ ធ្វើការស្រាវជ្រាវតាមអ៊ិនធើណេត (Internet searches) មានតាំង ពី មួយសប្តាហ៍មុនមកនោះ ត្រូវបានក្រុមការងារ រកឃើញ នៅក្នុង History នៃ tablet computer ដែលត្រូវបានប្រើប្រាស់ដោយសហពី លុតវ័យ ២៧ រងមន្ទិលសង្ស័យ មានចេតនាបើកយន្តហោះទម្លាក់មានឈ្មោះថា លោក Andreas Lubitz។
ទន្ទឹមនឹងគ្នានេះ ប្រអប់ខ្មៅទី ២ ជាឧបករណ៍ថតទិន្នន័យហោះហើរ យន្តហោះ ត្រូវ បានរកឃើញហើយ បន្ទាប់ពីមានការរុករក យ៉ាងសស្រាក់សស្រាំ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមអ្នកដំណើរ ទាំង ១៥០ នាក់ មានវត្តមាននៅលើយន្តហោះនោះ ពុំមាននរណាម្នាក់ មានឱកាសរស់រាន មានជីវិតនោះ ទេក្រោយយន្តហោះប្រភេទ A320 ធ្លាក់ចុះ នៅថ្ងៃទី ២៤ មីនា ឆ្នាំ ២០១៥ កន្លងទៅនេះ ។
ស្រាវជ្រាវ តាមប្រព័ន្ធអ៊ិនធើណេត (Internet Research)
ព្រះរាជអាជ្ញា ប្រទេសអាល្លឹម៉ង់ បំភ្លឹអោយដឹងថា ការស្រាវជ្រាវតាមប្រព័ន្ធអ៊ិនធើណេត ពីសំណាក់សហ ពីលុតខាងលើ មាននៅក្នុង ថាប្លេត នោះ រួមមានពាក្យគន្លឹះមួយចំនួនដូចជា ៖ " វិធីសាស្រ្ត ដើម្បីសម្លាប់ ខ្លួន" "ទ្វារបន្ទប់កាប៊ិនយន្តហោះ និង និតិវិធីសុវត្ថិភាព ទ្វារបន្ទប់កាប៊ិន" ។ អ្នកនាំពាក្យ ព្រះរាជអាជ្ញាខាង លើសរបញ្ជាក់អោយដឹងថា ៖ សហពីលុត ទំនងជាមានការព្រួយបារម្ភខ្ពស់ ទៅលើការ ព្យាបាលជម្ងឺផ្លូវ ចិត្តដ៏ធ្ងន់ធ្ងររបស់ខ្លួន រួចឈានទៅរក វិធីសាស្រ្ត នៃការសម្លាប់ខ្លួនតែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី