ថ្ងៃទី ១៤ ខែឧសភា Nokia នឹងប្រារព្ធនូវព្រឹត្តិការណ៍ឯ London ដើម្បីបង្ហាញណែនាំផលិតផលថ្មី
ហើយបើតាមប្រភពពីគេហទំព័រ WindowsPhoneBar.cn, ក្រុមហ៊ុនផលិតទូរស័ព្ទហ្វាំងឡង់ នឹងធ្វើ
ការបង្ហាញ Lumia 925 នៅថ្ងៃនោះ។ Lumia 925 មានឈ្មោះកូដ Catwalk ហើយវាប្រាកដជាស្មាត
ហ្វូន Version អន្តរជាតិរបស់គំរូ Lumia 928 ដែលមិនទាន់បានបង្ហាញខ្លួនជាផ្លូវការនៅឡើយ។
បើនិយាយពីរូបសណ្ឋាន Lumia 925 នឹងបំពាក់នូវ Hardware ស្រដៀងនឹងព័ត៌មានចចាមអារាមពី
Lumia 928 ដែលរួមមានអេក្រង់ទំហំ 4,5" កំរិតពន្លឺ 1280 x 768, CPU Dual Core Snapdragon S4
ល្បឿន 1,5GHz, RAM 1GB, កាមេរ៉ា 8 megapixel PureView, flash LED និង Xenon។ វាមិនមាន
បំពាក់នូវសមត្ថភាពសាកថ្មអត់ខ្សែនោះទេ ប៉ុន្តែអ្នកប្រើប្រាស់អាចជ្រើសរើស សំបកខាងក្រោយ
ដែលមាន Support Feature នេះបាន។
រូបភាពចចាមអារាម របស់ Lumia 928
នៅក្នុងព្រឹត្តិការណ៍នេះផងដែរ Nokia ក៏បានឲ្យដឹងថា នឹងបង្ហាញណែនាំបន្ថែមនូវស្មាតហ្វូន Lumia
"EOS" មួយទៀតជាមួយ Sensor 41 megapixel របស់ PureView 808 និងប្រើ Windows Phone 8៕
ដោយ៖ សិលា
ប្រភព៖ TTE