យានយន្ដ៖ ជាការពិតណាស់ថា ប្រិយមិត្ដភាគច្រើននឹងមិនធ្លាប់ជួបប្រទះនូវម៉ូដែល មួយនេះឡើយ មិនថា ស៊េរីមុន ឬក្រោយនោះទេ ហើយមូលដ្ឋាននៃក្រុមហ៊ុន ផលិតរថយន្ដនេះក៏មិនជាមានភាពទូលំទូលាយខ្លះផងក្នុងទឹកដីអាស៊ី ប៉ុន្ដែបើនៅប៉ែកបស្ចឹមប្រទេសវិញ ផលិតក្រុមហ៊ុនមួយនេះទទួលបានការគាំទ្រច្រើន ជាពិសេស ស៊េរីចុងក្រោយនេះតែម្ដង នោះគឺ ម៉ូដែល Skoda Superb Estate 2015 ។
រថយន្ដដ៏ល្អស្រស់ឆើតឆាយ ស៊េរីទំនើបឈ្មោះថា Skoda Superb Estate 2015 ទើបតែសម្រេចចេញរូបរាងជាផ្លូវការនាដើមខែ ឧសភានេះប៉ុណ្ណោះ ខណៈដែលគម្រោងតេស្ដសាកល្បងទីផ្សារលើដំបូងធ្វើឡើងកាល ពីដើមឆ្នាំ ២០១៥ ហើយមានការគាំទ្រច្រើន ។ សម្រាប់គម្រោងច្នៃប្រឌិតរូបរាងរបស់ ម៉ូដែលមួយនេះ នៅមិនទាន់បានបញ្ចប់ពេញលេញនៅឡើយទេ ពោលក្រុមហ៊ុន គ្រោងនៅមានបន្ថែមទៀត នៅជំនាន់ក្រោយទៀត។
សម្រាប់អនុសាសន៍កន្លងមក ខណៈដែលម៉ូដែលមួយនេះ បានត្រូវបង្ហាញរូបរាងដំបូង ក៏មានការអះអាងជាច្រើនថា សមាសភាពរូបរាងប្រហាក់ប្រហែលទៅនឹង ផលិតផលរបស់ក្រុម Audi ស៊េរី Q7 ប៉ុន្ដែទម្រងពិតមិនមែននោះទេ ។
សម្រាប់សមត្ថភាពវិញ koda Superb Estate 2015 ប្រើកម្លាំង ៤ ម៉ាស៊ីន ខ្នាតរង្វាស់ ២.០ liter បញ្ជាដោយប្រអប់លេខអូតូ ។ ហើយក្រៅពីនោះនៅមានប្រភេទកម្លាំងផ្សេងទៀតខុសគ្នា តាមតម្រូវការអ្នកប្រើប្រាស់។ សម្រាប់តម្លៃវិញ ម៉ូដែលនេះ គឺត្រឹមតែ ២១៥០០ ផោនតែប៉ុណ្ណោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ autocar.co.uk