CamNews

បច្ចេកវិទ្យា 

សន្ទូចស្ទូចត្រីមានកាមេរ៉ា

សន្ទូចស្ទូចត្រីមានបំពាក់ កាមេរ៉ា មានឈ្មោះថា Fish Eyes បានបង្កភាពងាយស្រួលដល់
អ្នកស្ទូចត្រីទាំងឡាយ អាចមើលឃើញនូវអ្វីដែលកំពុងតែកើតឡើងនៅក្នុងទឹកជុំវិញផ្លែ
សន្ទូចរបស់ខ្លួនបាន ។

សន្ទូចនេះអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អ្នកដែលចូលចិត្ត ការស្ទូចត្រី ។ សន្ទូច
នេះធ្វើអោយពួកគេអាចដឹងបានថា មានអ្វីកំពុងតែស៊ីនុយសន្ទូច របស់គេ រឺក៏ទស្សនាហ្វូង
ត្រីកំពុងហែលនៅក្នុងទឹកក៏បានផងដែរ ។ ចំពោះកាមេរ៉ា អាចធ្វើការថតបានក្នុងជំរៅទឹក
7,6 ម៉ែត្រ នឹងភ្ជាប់មកជាមួយកញ្ចក់ អេក្រង់ ដែលបំពាក់នៅលើ ដងសន្ទូច ដើម្បីធ្វើការ
បញ្ចាំងទិដ្ឋភាពពីក្នុងទឹក ។ សន្ទូចនេះមានតំលៃ 80 ដុល្លាអាមេរិច ក្នុងមួយគ្រឿង ៕

(ប្រភពពី Zing)
ដោយ៖ យ៉ាវីន

Tags: