ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានគូសបញ្ជាក់អោយដឹង ថាអាមេរិក នឹងបញ្ជូនទីប្រឹក្សាយោធា ៣០០ នាក់ ទៅ ប្រទេស អ៊ឺរ៉ាក់ ដើម្បីជាជំនួយក្នុងការប្រឹក្សា យោបល់ក្នុងការវាយបក ប្រឆាំងទៅនឹង ពួកក្រុមឧទ្ទាម នេះបើយោងតាមការដកស្រង់ សម្រង់អត្ថ បទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។
គួរបញ្ជាក់ថា អ្វីដែល បេក្ខភាព ប្រធានាធិបតី រូបនេះ បញ្ជាក់ក្តែងៗនិងច្បាស់លាស់នោះគឹកងកម្លាំង សហរដ្ឋអាមេរិក នឹងមិនវិលត្រលប់ទៅវិញ ក្នុងការចូលដៃ វាយប្រហារនោះទេ ពោល គ្រាន់តែជាការ ជួយប្រឹក្សាយោបល់ តែប៉ុណ្ណោះ ក្នុងការប្រយុទ្ធប្រឆាំង ជាមួយនឹងក្រុមឧទ្ទាម ដែលងើបបះបោរទាំង នោះ ។ លោក អូប៉ាម៉ា បញ្ជាក់បន្តអោយដឹងថា សហរដ្ឋអាមេរិ បានរៀបចំរួចជាស្រេចនូវគោលដៅក៏ ដូចជាសកម្មភាពយោធា ប្រសិនណា មានតម្រូវការ ផ្អែកទៅលើស្ថានភាពជាក់ស្តែង នាពេលណា មួយនោះ ។ ខណៈលោកបញ្ជាក់បានថា ស្ថានការណ៍កាន់តែធ្ងន់ធ្ងរ នៅក្នុងប្រទេសនេះ ស្របពេល ដែល គ្មានដំណោះស្រាយ ច្បាស់លាស់នោះ លោកបានទទូច អោយក្រុមអ្នកគាំទ្រ រដ្ឋាភិបាល ស្តែង ចេញពីកម្លាំងប្រជាជននោះ ប្រមូលគ្នា ជាកម្លាំងតែមួយ ។
គួរបញ្ជាក់ កាលពីប៉ុន្មានថ្ងៃ មុននេះ រដ្ឋាភិបាល ប្រទេស អ៊ីរ៉ាក់ បានស្នើសុំ ជាផ្លូវការ ពីសហរដ្ឋអាមេ រិកស្តីពីបទអន្តរាគមន៍ វាយប្រហារ តាមអាកាស ទៅលើក្រុមសកម្មប្រយុទ្ធ ដ៏សកម្ម នៅក្នុងប្រទេស អ៊ីរ៉ាក់ នោះគឺ ក្រុម Sunni ។ គួររំឭកថា កាលពីប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ស្ថានការណ៍ វិបត្តិនៅ ក្នុង ប្រទេស អ៊ីរ៉ាក់ កាន់តែធ្ងន់ធ្ងរឡើងៗ ក្រោយពី បណ្តាក្រុមឧទ្ទាម បានវាយប្រហារ វាយលុក និង ដណ្តើមគ្រប់គ្រងបាន នូវបណ្តាក្រុងធំៗ របស់ប្រទេស ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី