CamNews

ទូរស័ព្ទ 

Nokia N9 Lannku បង្ហាញខ្លួន

រូបភាពមួយចំនួនរបស់ទូរស័ព្ទ Nokia N9 នេះទើបនឹងបានលេចចេញប៉ុន្មានម៉ោងមុន
នឹងពេលដែលក្រុមហ៊ុនផាំងឡង់ បង្ហាញនូវម៉ូដែលនេះ នៅប្រទេសសិង្ហបរីនៅ ម៉ោង
10ថ្ងៃនេះ 21ខែមិថុនា។ N9 គឺជាទូរស័ព្ទដំបូងបង្អស់ដែលគ្មានគ្រឿងចុចណាសោះនៅ
មុខ។ អេក្រង់ AMOLED ទំហំធំ 3,9 inch 854 x 480 pixel។

Nokia N9 ក៏មានឈ្មោះផ្សេងទៀតថា �Lannku� ត្រូវបានគេចចាមអារាមថាជាទូរស័ព្ទ
មួយដែលស្តើងមែនទែន ហើយប្រើ Touchscreen ដែលគ្មាន QWERTY ទេ។ ម៉ូដែលថ្មីនេះ
របស់ Nokia ប្រើប្រព័ន្ធដំណើរការ Meego​ 1.2 Harmattan។
Camera 8 megapixel Carl Zeiss ទទឹង 28 mm ដែលអាចថតបានរូបលឿនជាងគេ
បំផុត បើធៀបនឹងម៉ាកទូរស័ព្ទនៅលើទីផ្សារបច្ចុប្បន្ន, ភ្លើង flash LED 2, ថត video HD។

ព័ត៌មានជាកស្តែងនឹងត្រូវបានឧទ្ទេសនាមនៅក្នុងព្រឹត្តិការណ៍ CommunicAsia 2011
(Singapore) ហើយអាចចេញលក់នៅចុងឆ្នាំនេះ។


ប្រភព៖ gsmarena
ដោយ៖ មិនា​ ៕

Tags: