ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីរយៈពេល ១៥ ខែដែលតារាទាំង ២ រូបនេះបានចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយនឹងគ្នា អ្នកទាំង ២ នោះគឺតារាចម្រៀងស្រី Taylor Swift និងមិត្តប្រុសរបស់នាងគឺលោក Calvin Harris ក្នុងរយៈពេល ១៥ ខែមកនេះពួកគេទាំង ២ គឺពោលពេញទៅដោយអនុស្សាវរីយ៍ និងការចងចាំជាច្រើនដែលធ្លាប់បានកសាងជាមួយនឹងគ្នា ។
នៅក្នុងឪកាសលាគ្នាជាលើកចុងក្រោយនេះ Calvin Harris និង Taylor Swift បានធ្វើឲ្យក្រុមអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែរឿងបែកគ្នារបស់គូស្នេហ៍មួយគូនេះ ។ ដោយសារតែពួកគេបានសាងនូវអនុស្សាវរីយ៍ល្អៗជាច្រើនជាមួយគ្នា ហើយរយៈពេល ១៥ ខែគឺពិតជាមានរយៈពេលយូរគួរសមដែរ ។ បន្ទាប់ពីរឿងស្នេហារបស់អ្នកទាំង ២នេះត្រូវបានបញ្ចប់ មានក្រុមអ្នកគាំទ្របានសម្តែងនូវការសោកស្តាយ និងក្រលេកមើលទៅវអនុស្សាវរីយ៍ល្អៗ ដែលពួកគេធ្លាប់បានសាងជាមួយគ្នា ហើយបន្ទាប់ពីនោះពួកគេបាននិយាយលាគ្នាទៅវិញទៅមក ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14