មនុស្ស គ្រប់រូបតែងចង់ មានទ្រព្យសម្បត្តិច្រើន។ មនុស្សខិតខំ ធ្វើការរាល់ថ្ងៃ ហើយតែងគិតថា ថ្ងៃណា មួយខ្លួននឹងក្លាយជាអ្នកមាន។ តើមនុស្ស គ្រប់គ្នាសុទ្ធតែអាច ក្លាយជាអ្នកមានមែនទេ? លោក ប្រាអិន ត្រេសស៊ី (Brian Tracy) ដែលជាអ្នកនិពន្ធ ដ៏ល្បីល្បាញមួយរូប ផ្នែកអភិវឌ្ឍន៍សមត្ថភាព និងជាបុគ្គល ដ៏ជោគជ័យមួយរូប បានលើកឡើងថា មានមូលហេតុ សំខាន់ៗចំនួន ៥ ដែលរារាំងមិនឲ្យ មនុស្សក្លាយជាអ្នកមាន៖
១. មនុស្សទូទៅ រស់នៅក្នុងសង្គម ឬបរិយាកាសមួយ ដែលមិនមានអ្នកមាន នៅក្បែរ ជាហេតុធ្វើឲ្យពួកគេ មិនដឹងថាអ្វីទៅ ដែលជំរុញឲ្យ មនុស្សម្នាក់ៗ ក្លាយជាអ្នកមានបាន។
២. មនុស្សទូទៅ មិនហ៊ានសម្រេចចិត្តធ្វើ ទោះបីពួកគេបានអាន ឬបានទទួលដំបូន្មាន ពីមនុស្សជោគជ័យក៏ដោយ។
៣. មនុស្សទូទៅ មិនព្រមចាប់ផ្តើមធ្វើ ឥឡូវភ្លាមទេ ចេះតែគិតថាចាំដល់ ពេលនេះចាំធ្វើ ចាំដល់ពេលនោះចាំធ្វើ។
៤. មនុស្សទូទៅ ពេញចិត្តតែនឹង របស់ចំពោះមុខ ចាយវាយដើម្បី សប្បាយរយៈពេលខ្លី
៥. មនុស្សទូទៅ ខ្វះទស្សនវិស័យ ទៅអនាគត មិនដឹងថាអ្វីគួរធ្វើ អ្វីមិនគួរធ្វើ ដើម្បីសម្រេចទៅដៅអនាគត៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល