ក្រុម hacker ២ដែលល្បីឈ្មោះពេលបច្ចុប្បន្ន - Anonymous និង LulSec បានចេញសេចក្តី
ប្រកាសរួមមួយថា គេនឹងរួមដៃគ្នាក្នុងយុទ្ធនាការមានទ្រង់ទ្រាយធំឆ្ពោះទៅកាន់គ្រប់
ធនាគា ស្ថាប័នរដ្ឋាភិបាល នឹងគោលដៅល្បីផ្សេងៗទៀត។
និមិត្តរូបរបស់ក្រុម Anonymous
ក្រុម hacker ទាំងពីរនេះ ក៏បានលើកទឹកចិត្តដល់បណ្តា hacker ផ្សេងៗដែលបានលួចយក
និងធ្វើការចុះផ្សាយព័ត៌មានសម្ងាត់នានា ដែលគេយកបាន បង្ហោះទៅតាម Internet ផងដែរ។ មានឈ្មោះជា "AntiSec", យុទ្ធនាការនេះ បានវាយលុកប្រកបដោយជោគជ័យលើ Website មួយរបស់ស្ថាប័នប្រឆាំងអំពើឧក្រិដ្ឋ របស់អង់គ្លេស កាលពីពេលព្រឹកថ្ងៃទី 21ខែមិថុនា។
បន្ទាប់មក LulzSec ក៏បានអួតលទ្ធផលនេះនៅលើ គេហទំព័រ Twitter ផងដែរ ៖ "Tango
down:
http://t.co/JhcjgO9 , ក្នុងនាមជា AntiSec"។
តែទោះជាយ៉ាងនេះក្តីគេហទំព័ររបស់ប៉ូលិសអង់គ្លេសត្រូវបាន ស្រោចស្រង់ឡើងវិញរួច
ហើយ។
និមិត្តរូបរបស់ក្រុម LulzSec
ក្នុងសេចក្តីប្រកាសនេះ LulzSec អះអាងថាអាទិភាពដំបូងរបស់ក្រុមគឺ លួចយក ហើយ
ផ្សាយព័ត៌មានសម្ងាត់របស់រដ្ឋាភិបាល ដូចជាឯកសារ email ផ្ញើទៅវិញទៅមក។ គោល
ដៅសំខាន់គឺ ធនាគារឬអង្គការដែលមានឥទ្ធិពលច្រើននៅលើពិភពលោក។ "ប្រសិនបើ
ពិភពលោក ខំត្រួតពិនិត្យជំហានរបស់ពួកយើង ពួកយើងនឹងឆ្លើយតប់វិញដោយកាំភ្លើងធំ"។
ជាជាក់ស្តែង ការវាយប្រហារទៅកាន់រដ្ឋាភិបាលអាមេរិកត្រូវបានក្រុម hacker ទាំងពីរនេះចាត់ការជាបន្តបន្ទាប់ក្នុងពេលវាលាថ្មីៗនេះ។ LulzSec បានវាយប្រហារទៅលើ CIA, ព្រឹទ្ធសភាអាមេរិក, ដៃគូ Infragad របស់ FBI និង website ជាច្រើនរបស់ Sony។ តាំងពី
មុន យោងតាមឈ្មោះរបស់ក្រុម - LulzSec គេជឿថា គោលដៅចុងក្រោយរបស់ LulzSec គ្រាន់តែជាការវាយប្រហារ �លេងៗ� និងបង្ខូចមុខមាត់របស់ជនរងគ្រោះតែប៉ុណ្ណោះ។ វាផ្សេងនឹងបំណងរបស់ Anonymous គឺចង់ផ្សព្វផ្សាយនូវ សេចក្តីប្រកាសស្តីពីនយោបាយ។
ក្រុម Hacker នេះបានវាយចូលគេហទំព័ររបស់រដ្ឋាភិបាល អ៊ីរ៉ង់ អេហ្ស៊ីប នឹងទួគី ជាដើម ហើយព្រមទាំងវាយសម្លាប់ Sony ដើម្បីបដិសេធរឿងក្រុមហ៊ុននេះប្តឹង Hacker បាន unlock
PlayStation 3។ តាំងពីមុន Anonymous ក៏បានវាយប្រហារទៅកាន់ PayPal, Visa និង
Mastercard ដោយសារ website ទាំងនេះបានបញ្ឈប់ការផ្តល់សេវាកម្មហិរញ្ញវត្ថុ ឲ្យ
គេហទំព័រ WikiLeaks ៕
ប្រភព៖ Cnet
ដោយ៖ មិនា ។