ផលិតផល iPad 2 ពិត(ខាងឆ្វេង) និង ផលិតផល iPad 2 copy
នៅលើទីផ្សារចិនបច្ចុប្បន្នកំពុងលេចឡើងនូវផលិតផលថតចម្លងពីផលិតផល Tablet
សេរីថ្មីរបស់ Apple ដែលក៏ប្រើប្រព័ន្ធដំណើរការ Android ដែរ ហើយមានតំលៃថោកជាង
ជាច្រើនដង។
ផលិតផលនេះប្រើអេក្រង់ 9,7 inch មាន Resolution ដូចនឹងម៉ាស៊ីន Original ដែរគឺ
1.024 x 768 pixel។ ក៏ប៉ុន្តែគេប្រើ resistive touchscreen ដូច្នេះធ្វើឲ្យផលិតផលនេះ
ត្រូវពិបាកចុច, អេក្រង់មិនល្អច្បាស់ ហើយពិបាកមើល។
គ្រឿងខាងក្នុងគ្រាន់តែបានកម្រិតមធ្យមតែប៉ុណ្ណោះគឺ ប្រព័ន្ធដំណើរការ Android 2.2,
chip VIA 8650 ល្បឿន 800 MHz, RAM 256 MB (iPad 2 មាន chip dual-core A5 900 MHz,
RAM 512 MB) និងមានmemory 2 GB។
ផលិតផល iPad 2 ថតចម្លងនេះ ក៏មាន Wi-Fi, កាមេរា ២, និងថ្ម 1.800 mAh។ ម៉ាស៊ីននេះត្រូវលក់នៅប្រទេសចិនតំលៃ106 USD។
ផលិតផល iPad 2 ពិត(ខាងឆ្វេង) និង ផលិតផល iPad 2 copy
ប្រភព៖ 1Pad
ដោយ៖ មិនា។