តើអ្នកដឹងទេមូលហេតុ ដែលឈាមរបស់មនុស្ស មានពណ៌ក្រហម ដោយសារតែមាន សារធាតុអុកស៊ីសែន នៅក្នុង គោលិកាក្រហម (គ្រាប់ឈាមក្រហម)។ តួនាទីនៃគោលិកា ពិសេស ទាំងនេះគឺមានតួនាទីដឹកនាំ អុកស៊ីសែនពីសួត ទៅកាន់ប្រព័ន្ធរាងកាយ របស់យើងគ្រប់កន្លែង។
មួយវិញទៀត វាកើតឡើងនៅក្នុងខួរឆ្អឹង និងអេម៉ូក្លូប៊ីន ដែលកើតចេញពីសារធាតុដែក និងប្រូតេអ៊ីន ហើយធ្វើឲ្យ ពណ៌ក្រហមកាន់តែមានពណ៌ខ្លាំងឡើងនៅពេលដែលវា ទទួល យកអុកស៊ីសែន។ ដោយឡែកវា នឹងបាត់បង់ ពណ៌ក្រហម នៅពេលវាបញ្ចេញអុកស៊ីសែន ចោលនៅក្នុងកោសិកាដទៃទៀត ហើយទទួលយកកាបូនឌីអុកស៊ីត ដើម្បីដឹកនាំ ត្រឡប់ទៅរកសួត។
ដូច្នេះហើយបានជាសសៃឈាមមួយចំនួននៅក្នុងដៃ និងកំភួនដៃរបស់យើងលេចឡើង ចេញជាពណ៌ខៀវតាមរយៈ ស្បែករបស់យើង។ នៅពេលណាមានអុកស៊ីសែន និង កាបូនឌីអុកស៊ីត នៅពេលនោះឈាមនៅតែដឹកនាំ សារធាតុ ចិញ្ចឹមទៅក្នុងកោសិកា ដើម្បីឲ្យវាអាចដំណើរការតួនាទី និងសម្រាប់កែលំអកោសិកា ព្រមទាំងភាពលូតលាស់។
ជាមួយគ្នានេះដែរ នៅពេលដែលមានគោលិកាក្រហម ឈាមរបស់យើងក៏នាំ គោលិកាសមកដែរ ដើម្បីជួយ ទប់ស្កាត់ និងការពារជំងឺ។ កោសិកា និងសារជាតិ ចិញ្ចឹម ទាំងអស់ត្រូវដឹកនាំទៅរកវត្ថុរាវខាប់ និងមានពណ៌លឿង ថ្លា ដែលត្រូវបានហៅថា ប្លាស្មា។ សារធាតុដទៃទៀតដែលដឹកនាំទៅរកប្លាស្មា រួមមាន Fibrinogen ដែលជួយ ឲ្យឈាមកក នៅពេលដែលយើងមានរបួស៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល