ព័ត៌មានអន្តរជាតិ ៖ ស្ថិតនៅក្នុងវ័យ ទើបតែ ១៤ ឆ្នាំ Ahmed Mohamed ឬ " ក្មេង ប្រុស នាឡិកា" ដែលត្រូវបានចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងការភ័នច្រឡំដ៏ធំ ផលិត នាឡិកា ច្នៃ ថាជាការផលិតគ្រាប់ បែកបំផ្ទុះនោះ ជាការពិត គេទទួលបានភាព ល្បី ល្បាញ ជាខ្លាំង បន្ទាប់ពីស្ថាប័នល្បីៗ ក៏ដូចជា បុគ្គលល្បីៗលើលោក សាទរ និង លើកទឹកចិត្ត តាមរយៈ ការកោះហៅ អោយទៅជួបផ្ទាល់ ក៏ដូច ជាពាក្យសរសើរជាដើម ។ ដោយឡែក Microsoft ច្រើនជាង ពាក្យសរសើរ ក៏ដូចជាការកោះហៅ អោយទៅជួប ផ្ទាល់ ក្រុមហ៊ុន លំដាប់ពិភពលោក មួយនេះ បានផ្តល់ជាកាដូ យ៉ាងច្រើនសន្ធឹក សន្ធាប់ ដល់ Ahmed Mohamed ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា កញ្ជប់ជារួមកាដូ ពី Microsoft រួមមានដូចជា ៖ Microsoft Surface Pro 3, នាឡិកា Microsoft Band, ម៉ាស៊ីនព្រីន Cube 3D Printer, ម៉ាស៊ីនកុំព្យូទ័រ Rasb - erry Pi និងការចុះឈ្មោះប្រើប្រាស់ Microsoft Office 365 ជាដើម ។ លោក Alia Salem អគ្គនាយក ចាត់ការទូទៅ នៃក្រុម ប្រឹក្សា ទំនាក់ទំនង អ៊ីស្លាម-អាមេរិក បានបង្ហោះផ្សាយជាសាធារណៈ នូវ សន្លឹក រូបថត Ahmed Mohamed សប្បាយចិត្តជាខ្លាំង ទន្ទឹមនឹងការទទួលបានកាដូជាពិសេស ពី Microsoft តាមរយៈបណ្តាញ សង្គម ទ្វីតធើ ៖ ចូររីករាយ នឹងទទួលយកកាដូទាំងនេះ ពួកយើង ពិតជាមិនអាចរង់ចាំបាននោះទេ ថាអ្វីដែលឯងនឹងផលិតឡើង ជាមួយនឹងឧបករណ៍ទាំងអស់នេះ
គួររំឮកថា រឿងអាស្រូវនៃការភ័នច្រឡំ ដ៏ធំ នៃគំនិតច្នៃប្រឌិត ផលិតនាឡិកាច្នៃ ថាជា ការផលិត គ្រាប់បែកបំផ្ទុះ Ahmed Mohamed ទទួល បានការលើកទឹកចិត្ត និងជម្រុញទឹកចិត្តជាខ្លាំង ពីសំ ណាក់បុគ្គលល្បីៗលើលោក ក៏ដូចជាស្ថាប័នល្បីៗ មួយចំនួនបានកោះហៅទៅជួបផ្ទាល់ដូចគ្នាដែរ រួមមាន ដូចជា ៖ Barack Obama, Hillary Clinton, Facebook CEO Mark Zuckerberg, MIT, NASA, Twitter, Google និងមួយចំនួនផ្សេងទៀត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ digitaltrends